មន្ទីរពេទ្យថ្នាក់ជាតិសម្រាប់កុមារធំមួយក្នុងប្រទេសកម្ពុជា បានបង្កឲ្យគ្រួសារក្មេងស្រីម្នាក់ កើតទុក្ខមិនសុខចិត្តត្បិតមន្ទីរពេទ្យយកថ្លៃកប់ពពក ខណៈគ្រួសារក្មេងស្រីមិនមានជីវភាពធូធារឡើយ ដោយការព្យាបាលកូនស្រីដែលមុតដៃនឹងបង្អូចសាលានោះត្រូវបានស្ត្រីជាម្តាយស្វះស្វែងខ្ចីលុយគេ និងគម្រោងខ្ចីធនាគារទៀតផង ម្ល៉ោះហើយបានជាពូបង្កើតបង្ហោះវីដេអូរិះគន់យ៉ាងចាស់ដៃចាស់ថា «មិនសមដាក់ឈ្មោះជាមន្ទីរពេទ្យកុមារជាតិទេ គ្រាន់តែចូលដេររបួសបន្តិចទារលុយ ២៥០ដុល្លារ»។
ប្រភពដដែលបន្តថា «ពិតជាសាហាវមែនមន្ទីពេទ្យ កុមារជាតិ មិនគួរដាក់ឈ្មោះចឹងសោះសុីលុយផុយៗម៉ង! ក្មួយស្រីខ្ញុំជួបគ្រោះថ្នាក់ក្នុងពេលចូលរៀន! ខ្ញុំចង់សួរថា ខាងសាលាជួយចេញថ្លៃព្យាបាល ឬអត់ ឬដឹងតែលុយ បង់សាលា១ឆ្នាំរាប់រយដុល្លាទេ»។