ពិតជាអស្ចារ្យមែន! HONDA DREAM ២០១៨ ចេញហើយ តែមមានអក្សខ្មែរទៀត

ពិតជាអស្ចារ្យមែន! HONDA DREAM ២០១៨ ចេញហើយ តែមមានអក្សខ្មែរទៀត

 


ថ្មីៗនេះគេហទំព័ររបស់ក្រុមហ៊ុន Honda Cambodiaបានចេញសេចក្តីប្រកាសជាផ្លូវការ ដោយបានតាំងបង្ហាញនូវ ម៉ូតូស៊េរីថ្មី Honda Dream 2018 ដែលមើលទៅគួរអោយទាក់ទាញបំផុតសំរាប់មនុស្សគ្រប់វ័យ។
អាអ្វីដែលគួរអោយអតិថិជនរំភើប និងចាប់អារម្មណ៏បំផុតនោះគឺមានការភ្ជាប់តែមផុសជា អក្សរខ្មែរ ថា “សុវត្តិភាព” នៅពីលើ តែម NCX តែម្តង ។
តើលោកអ្នកគិតថាវាស្រស់ស្អាតដែរឬទេ?
សួស្ដី ប្រិយមិត្ត ទូទាំងព្រះរាជាណាចក្រកម្ពុជា! ខ្ញុំបានមកដល់ហើយ ហើយខ្ញុំបាននាំមកនូវភាពល្អប្រណីតបំផុតនៅគ្រប់ជ្រុងជ្រោយ លើសពីភាពទាន់សម័យ ឆ្ពោះទៅរកភាពស្រស់ស្អាត ទាក់ទាញគ្រប់ក្រសែភ្នែក គឺ Golden Masterpiece និមិត្តសញ្ញាមាស ដែលបង្ហាញពីភាពជោគជ័យ គុណតម្លៃល្អឥតខ្ចោះ មានតម្លៃលើសលប់សម្រាប់អ្នកគ្រប់ពេលវេលា ខ្ញុំគឺ NEW HONDA DREAM ។…









 

ជួយស៊ែរអោយបងប្អូនបានដឹងផង!អគ្គស្នងការនគរបាលជាតិដាក់ឱ្យដំណើការលេខទូរស័ព្ទHOT LINE ៧ ខ្សែ ដើម្បីពលរដ្ឋរាយការណ៍ ២៤ម៉ោងលើ២៤ម៉ោង ពេលមានអាសន្នផ្សេងៗ ក្នុងពិធីបុណ្យអុំទូក 

 

 

នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានផ្សព្វផ្សាយលេខទូរស័ព្ទHot Line ចំនួន៧ ខ្សែ ដើម្បីឱ្យពលរដ្ឋអាចទាក់ទងលេខទូរស័ព្ទទាំងនេះ២៤ម៉ោងលើ២៤ម៉ោងពេលមានអាសន្នផ្សេងៗ ក្នុងពិធីបុណ្យអុំទូក។
នាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃអគ្គស្នងការដ្ឋាននគរបាលជាតិបានបញ្ជាក់ថា ការដាក់ឱ្យមានលេខទូរស័ព្ទHot Lie ទាំង ៧ ខ្សែនេះ គឺដើម្បីងាយស្រួលឲ្យប្រជាពលរដ្ឋធ្វើសេចក្តីរាយការណ៍ នូវរាល់មុខសញ្ញាផ្សេងៗដែលទាក់ទងនឹងករណីចោរលួច, ឆក់, ដាក់ថ្នាំសណ្តំ ឬករណីផ្សេងៗទៀតដែលអាចកើតមានឡើងក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុក ដែលប្រព្រឹតទៅ នៅថ្ងៃ០២-០៣-០៤ ខែវិច្ឆិកា ឆ្នាំ២០១៧ ។
អគ្គស្នងការដ្ឋាននគរបាលជាតិបញ្ជាក់អោយដឹងថា លេខទូរស័ព្ទទាំងនេះ អាចឲ្យប្រជាពលរដ្ឋទាក់ទងបាន ២៤ ម៉ោង ដែលក្នុងមានដូចជា ១១៧ ,១១៨ , ៧៤០, ៧៤១, ៧៤២, ៧៤៣, ៧៤៤ ៕