តាមរយៈបណ្ដាញសង្គមលោក អ៊ឹម ជីវ៉ា បានបង្ហោះនូវវីដេអូលោក លោកចាន់សម័យបានទទទួលថវិការមួយម៉ឺនដុល្លារពីសម្ដេច ហ៊ុន សែន មុននេះបន្ដិចតាមរយៈ ឯកឧត្តម សេង ទៀង។ជាក់ស្ដែងតាមរយៈវីដេអូននោះក៏អមមកជាមួយរៀបរាប់ដែរថា«ពិតរំភើបណាស់ វិដេអូ video តារាចំរៀង លោក ចាន់ សម័យ ទទួលថវិការចំនួន 10000$ (មួយម៉ឺនដុល្លារ) ពីសម្តេចតេជោ ហ៊ុន សែន និងសម្តេច ប៊ុន រានី ហ៊ុន សែន តាមរយៈ ឯកឧត្តម សេង ទៀង ប្រគល់ជូនលោក ចាន់ សម័យ»។
ជាមួយគ្នានោះលោក ចាន់ សម័យ តារាចម្រៀងជើងចាស់រូបនេះក៏លើកដៃសំពះអគុណដែរ ដោយលើកឡើងថា«សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្តេចទាំងទ្វេរដែលបានយកចិត្តទុកដាក់សណ្តោសប្រណីឧបត្ថម្ភដល់សិល្បៈក្រីក្រខ្វះខាតសូមគោរពជូនពរសម្តេចមានសុខភាពល្អ អាយុយឺនយូ ជោគជ័យជ័យក្នុងឱកាសបោះឆ្នោតនេះ លេខ ២០ ឈ្នះ ឈ្នះ »។




