នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ ២០១៨នេះ តាមរយះវីដេអូឃ្លីបមួយបានបង្ហោះ ហើយវីដេអូនេះបានបង្ហាញពីឧកញ៉ា ចិត្តធម៌ ទៀ វិចិត្រ បានធ្វើដំណើរតាមផ្លូវជាតិលេខ ៣ ជាមួយនឹងភ្លៀងកំពុងធ្លាក់រលឹម ហើយជាចៃដន្យបានជួបនឹងបុរសម្នាក់កំពុងសណ្ដោងរ៉ឹម៉ក ដែលខាងក្នុងរ៉ឺម៉កមានទៅដោយសត្វឆ្កែជាច្រើនក្បាល ក្រោយឃើញបែបនេះ លោក មានក្ដីអាណិតអាសូរ ក៍ចុះទៅសាកសួរដើម្បីទិញបន្ត ក្នុងគោលបំណង ចិញ្ចឹមតែបុរសជាឈ្មួញឆ្កែមិនព្រមលក់ឡើយ ទោះលោកឧកញ៉ាឲ្យលុយច្រើនលើសតម្លៃដើមប៉ុណ្ណាក៏ដោយ លោកបុរសនោះលើកឡើងថា «ឲ្យខ្ញុំសុំទោសលក់មិនបានទេ ព្រោះបើលក់ខ្ញុំនឹងដាច់ម៉ូយរបស់ខ្ញុំ»។
លោក ទៀ វិចិត្ត មានការហួសចិត្ត និងអាណិតសត្វឆ្កែយ៉ាងខ្លាំងដែលត្រូវបានគេជួញដូរ ដោយលោកលើកឡើងបន្ថែមថា «ខ្ញុំសោកស្តាយណាស់ ដែលបុរសជនជាតិខ្មែរប្រកបរបរនេះ ក្នុងទ្រុងនោះមានប្រមាណ ១៥ក្បាល»។ ទោះការជួញដូរឆ្កែគ្មានច្បាប់ណាហាមឃាត់ក្តី ប៉ុន្តែប្រជាពលរដ្ឋខ្មែរ មិនសប្បាយចិត្តនឹងរបរនេះឡើយ។
សូមទស្សនាវីដេអូខាងក្រោម៖


