ខ្លំាងទៀតហើយ វៀតណាម នៅកំពង់ឆ្នាំង​កំទេចរាន​អ្នកតាខ្មែរ​ដេីម្បីតាំងរូបគង់ស៊ីអីម តែត្រូវអាជ្ញាធរបង្ក្រាប



ថ្មីៗនេះប្រជាពលរដ្ឋនៅ​ ឆ្នុកទ្រូស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង បានផ្ទុះការតវ៉ានិងខឹងសម្បារដែលពលរដ្ឋអន្តោប្រវេសន៍ជនជាតិវៀតណាម បានទៅវាយកំទេចទីតាំងសក្ការៈបែបខ្មែរ គឺ អាស្រមអ្នកតាកោះក្រញ៉ាន ដេីម្បីយកទីតាំងអ្នកតានោះធ្វេីជាទីសក្ការៈគង់ស៊ីអីមបែបចិនវៀតណាមទៅវិញ ។

បញ្ហាដដែរ​នេះលោកមេឃុំឆ្នុកទ្រូគឺលោក សាំង ស៊ន បានអោយដឹងថាក្រោយពីមានការខឹងសម្បារពីពលរដ្ឋរួចមក អាជ្ញាធរ និងសមត្ថកិច្ចចម្រុះស្រុកបានចុះមកលេីករូបសំណាក់គង់ស៊ីអីមចេញវិញតាមការចង្អុលបង្ហាញពីអភិបាលខេត្តកំពង់ឆ្នាំង។

គូសបញ្ជាក់បន្តិចថា អ្នកតាកោះក្រញ៉ានជាអ្នកតាដែលពលរដ្ឋស្រុកកំពង់លែង និងអ្នកភូមិផាត់សណ្ដា គោរពបូជាជឿជាក់ណាស់ តែសុខៗជនជាតិអន្តោប្រវេសន៍វៀតណាមអស់នោះបែរជាកំទេចចោលក្រោមរូបភាពសុំសាងសង់ ហេីយប្ដូរទីសក្ការៈខ្មែរទៅជាសក្ការៈបែបវៀតណាមទៅវិញ។