ពិតជាមិននឹកស្មានដល់ថា អតីតព្រះប្រមុខរដ្ឋ ព្រះបាទនរោត្ដមសីហនុ (ព្រះបរមរតនកោដ្ឋ) និងព្រះបាទភូមិបុល អាឌុលយ៉ាតេជមានទំនាក់ទំនងប្រពៃថ្លៃថ្លាបំផុតអញ្ចឹងសោះ

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នំា២០១៧នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានដឹកនំាគណៈប្រតិភូជាន់ខ្ពស់ ដើម្បីទៅចូលរួមក្នុង ព្រះរាជពិធីថ្វាយព្រះភ្លើង អតីតព្រះមហាក្សត្រថៃព្រះបាទភូមិបុល អាឌុលយ៉ាតេជ។ ទន្ទឹមនិងនេះដែរ បើនិយាយអំពីទំនាក់ទំនងការទូតប្រទេសកម្ពុជា និងថៃ គឺរវាងអតីតព្រះប្រមុខរដ្ឋ ព្រះបាទនរោត្ដមសីហនុ (ព្រះបរមរតនកោដ្ឋ) និងព្រះបាទភូមិបុល អាឌុលយ៉ាតេជ វិញហាក់ពុំសូវមានអ្នកនយោបាយ អ្នកស្រាវជ្រាវ ឬអ្នកប្រវត្ដិសាស្រ្ដ លើកយកមកធ្វើអធិប្បាយទ្បើយ។


តើការទំនាក់ទំនងរវាងអតីតព្រះប្រមុខរដ្ឋព្រះបាទនរោត្ដមសីហនុ (ព្រះបរមរតនកោដ្ឋ) និងព្រះបាទភូមិបុល អាឌុលយ៉ាតេជ មានលក្ខណៈប្រពៃថ្លៃថ្លាយ៉ាងណា? អ្នកជំនាញអារ្យធម៌ខ្មែរ លោក រត្ន័ សណ្ដាប់ បានថ្លែងថា បើនិយាយអំពីទំនាក់ទំនងការទូតរវាងអតីតព្រះប្រមុខរដ្ឋព្រះបាទ នរោត្ដម សីហនុ (ព្រះបរមរតនកោដ្ឋ) និងព្រះបាទភូមិបុល អាឌុលយ៉ាតេជ គឺព្រះមហាក្សត្រទំាងពីរព្រះអង្គ ពិតជាមានទំនាក់និងគ្នាយ៉ាងប្រពៃថ្លៃថ្លាបំផុត។


ជាក់ស្ដែង នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ១៩៥៤ ក្នុងព្រះព្រះរាជដំណើរបំពេញទស្សនកិច្ចជាផ្លូវការរបស់ព្រះករុណា ព្រះបាទ នរោត្ដម សីហនុ (ព្រះបរមរតនកោដ្ឋ) ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃយើង យាងទៅប្រទេសថៃ តបតាមសេចក្ដីអញ្ជើញនៃព្រះចៅថៃនោះ គឺកាលនោះសម្ដេចឪ បានស្ដេចយាងទៅតាម ព្រះទីនំាងអាកាសយានពិសេស ដោយហោះចេញពីទីក្រុងភ្នំពេញ ប្រហែលមួយម៉ោងបានទៅដល់អរញ្ញ ជាព្រំប្រទល់ដែនខ្មែរ-ថៃ ហើយនៅទីនោះមានយន្ដហោះ នៃកងទ័ពជើងអាកាសថៃចំនួន២៤គ្រឿង បាននៅចំាទទួលដើម្បីហោះដង្ហែថ្វាយ ជាព្រះកិត្ដិយសចំពោះព្រះរាជាខ្មែរ ដរាបដល់ចំណតអាកាសយានដនមឿង។


លោក រត្ន័ សណ្ដាប់ បន្ដថា បន្ទាប់ពីព្រះទីនំាងអាកាសយានបានចុះឈប់នៅចំណតព្រលានយន្ដហោះអន្ដរជាតិដនមឿង យើងឃើញមានរាជវង្សានុវង្ស នាម៉ឺនសព្វមុខមន្រ្ដីតំណាងស្ថាប័ននានាទទួលស្វាគមន៍យ៉ាងប្រពៃថ្លៃថ្លាបំផុត ពិសេសមានកំាភ្លើង២១ណាត់បានថ្វាយជាព្រះកិត្ដិយសដល់អង្គសម្ដេចឪផងដែរ។ ស្ថិតក្នុងព្រះរាជទស្សនកិច្ចនេះសម្ដេចឪ (ព្រះបរមរតនកោដ្ឋ) បានបង្ហាញពីព្រះទ័យសោមនស្សជាទីពេញចិត្ដយ៉ាងក្រៃលែងបំផុត ដោយព្រះអង្គមានព្រះបន្ទូលថា «សូមឲ្យការទស្សនានេះ ជានិមិត្ដរូបមួយបង្ហាញដល់ប្រជាជាតិថៃ នូវទឹកចិត្ដរបស់ប្រជាជាតិខ្មែរទំាងមូល ហើយនេះគឺជាគន្លងមួយអាចឲ្យមានការ រួបរួមគ្នាយ៉ាងជិតសិ្នទ្ធិ សេចក្ដីសុខចំរើនដល់ប្រជាជាតិយើងទំាងពីរ»។


ស្ថិតក្នុងបរិយាកាសនេះផងដែរ ព្រះករុណាព្រះបាទភូមិបុល អាឌុលយ៉ាតេជ ព្រះអង្គបានមានព្រះបន្ទូលឆ្លើយតបដល់អង្គសម្ដេចឪថា «ព្រះរាជវំាងយើងទំាងពីរ បានរក្សាទុកនូវការទាក់ទងគ្នា ដោយមិត្ដភាពយ៉ាងសិ្នទ្ធស្នាលតំាងពីយូរឆ្នាំកន្លងមកហើយៗការទាក់ទងនេះ ក៏ចេះតែមានបន្ដមកដោយរីករាយ ពេញចិត្ដយ៉ាងក្រៃលែង ហើយរដ្ឋយើងទំាងពីរនឹងចាប់យកគោលបំណងស្របគ្នាតែមួយទៅអនាគត គឺនឹងខិតខំថែរក្សានូវសន្ដិភាព នឹងរក្សាសេចក្ដីសុខសាន្ដ ទៅវិញទៅមក រវាងប្រជាជាតិទំាងពីរ ព្រមទំាងយើងត្រូវខំប្រឹងប្រែងរៀបចំលើកតម្កើងឋានៈនៃពលរដ្ឋយើងឲ្យបានចំរើនខាងផ្លូវសេដ្ឋកិច្ច នឹងខាងសង្គមផង»។


លោក រត្ន័ សណ្ដាប់ បន្ដទៀតថាអ្វីកាន់តែប្រពៃថ្លៃថ្លាបំផុតថែមទៀតនោះ រវាងអតីតព្រះប្រមុខរដ្ឋទំាងពីរប្រទេស គឺព្រះករុណាព្រះបាទភូមិបុល អាឌុលយ៉ាតេជ បានសម្ដេចយាងចូលរួមព្រះក្រយាស្ងោយនៅស្ថានទូតខ្មែរ ប្រចំាប្រទេសថៃ តបតាមការអញ្ជើញអង្គសម្ដេចឪហើយនេះក៏ជាព្រះកិត្ដិយសដំបូងបំផុតផងដែរ របស់ព្រះអង្គ ក្នុងចំណោមស្ថានទូតបរទេសនានាដែលបំពេញបេសកកម្មនៅបាងកក។


បើដូច្នេះ អំពីគុណតម្លៃអតីតព្រះប្រមុខរដ្ឋប្រទេសទំាងពីរ គឺជានិមិត្ដរូបឯកភាពជាតិ និងភាពសុខសាន្ដរបស់ប្រជាជាតិនីមួយៗ ក្នុងនោះគឺ៖
* ព្រះករុណា ព្រះបាទនរោត្ដមសីហនុ (ព្រះបរមរតនកោដ្ឋ) ជាក្សត្រសោយរាជ្យពីរដង ក្នុងប្រវត្ដិសាស្រ្ដពិភពលោក គឺសង្គមរាស្រ្ដនិយមទី១ និងទី២។ 
* ព្រះករុណា ព្រះបាទភូមិបុល អាឌុលយ៉ាតេជ ជាក្សត្រសោយរាជ្យយូរជាងគេបំផុតក្នុងប្រវត្ដិសាស្រ្ដពិភពលោក គឺ៧០ឆ្នាំ៕































អត្តបទពត៏មានថ្មីៗ

Comments

ពិតជាអស្ចារ្យណាស់!!!! តើមានអីពិសេសទៅបានជាមានសារព័ត៌មាន​បរទេសមួយនេះ ចុះផ្សាយព្រះ​រាជ​វាំង​ប្រទេស​កម្ពុជា?


សារព័ត៌មាន​បរទេស កាលពី​ពេលថ្មី​ៗ កន្លង​មក​ផ្សាយ​ថា ព្រះរាជវាំង​សម្រាប់​ជាទី​គង់​ប្រថាប់ និង​ជា​និមិត្តរូប​របស់​ព្រះមហាក្សត្រ​តែងតែ​ស្ថិត​ក្នុង​សភាព​ស្កឹមស្កៃ​គួរ​ឲ្យ​គយ​គន់​ ជាពិសេស​នោះ​ព្រះ​រាជ​វាំង​ប្រទេស​កម្ពុជាយើង ក៏បាន​ស្ថិត​ក្នុង​ចំណោមព្រះ​រាជ​វាំង​លេច​ធ្លោ​លើពិភព​លោក​ផ្សេងទៀត ដែលនេះបានបង្ហាញពី​មោទន​ភាពណាស់ចំពោះប្រទេសជាតិរបស់យើង។ ខាងក្រោមនេះគឺ​ព្រះ​បរមរាជវាំងដែលមានភាព​លេចធ្លោ​នៅ​លើ​ពិភពលោក​៖


1. ព្រះ​បរមរាជវាំង នៅ​រាជធានី​ភ្នំពេញ​ប្រទេស​កម្ពុជា 


2. ព្រះរាជវាំង​«​បាក់​គី​ង​ហេម​»​ក្រុង​ឡុ​ង​ដ៍​ចក្រភព​អង់គ្លេស 


3. ព្រះរាជវាំង​នៅ​ក្រុង​«​ម៉ា​ឌ្រី​ត​»​ប្រទេស​អេ​ស្ប៉ា​ញ 


4. ព្រះរាជវាំង​នៅ​ក្រុង​«​ស្តុក​ខុល​»​ប្រទេស​ស៊ុ​យ​អែ​ត 


5. ព្រះរាជវាំង​ក្រុង​«​អូ​ស្លូ​»​ប្រទេស​ន័​រ​វែ​ស 


6. ព្រះរាជវាំង​«​ហូ​លី​រូ​ដ​»​ក្រុង​អេ​ឌី​ន​បា​រ៉ា ប្រទេស​ស្កុ​តលែ​ន 


7. ព្រះរាជវាំង​«​អាំ​ស្ទែ​ដាំ​»​ប្រទេស​ហូ​ឡង់ 


8. ព្រះរាជវាំង​ក្រុង​«​ព្រុ​ច​សែ​ល​»​ប្រទេស​បែ​ល​ហ្ស៊ិក 


9. ព្រះរាជវាំង​ប្រទេស​ម៉ូ​ណា​កូ 


10. ព្រះរាជវាំង​ក្រុង​«​បាងកក​»​ប្រទេស​ថៃ 


11. ព្រះរាជវាំង​ប្រទេស​តុង​ហ្គា 


12. ព្រះរាជវាំង​«​ដ្រ​តទី​ង​ហេម​»​ប្រទេស​ស៊ុ​យ​អែ​ត 


13. ព្រះរាជវាំង​«​អា​រាង​ជេស​»​ប្រទេស​អេ​ស្ប៉ា​ញ 


14. ព្រះរាជវាំង​«​រា​បាត់​»​ប្រទេស​ម៉ា​រ៉ុ​ក 


15. ព្រះរាជវាំង​«​អា​ម៉ា​ន់​»​ប្រទេស​ហ្ស​ក​ដា​នី 


16. ព្រះរាជវាំង​«​តូ​ក្យូ​»​ប្រទេស​ជប៉ុន 


17. ព្រះរាជវាំង​ប្រទេស ប៊ូ​តង់


ខាងក្រោមនេះសុទ្ធតែរូបភាពរបស់ព្រះ​រាជ​វាំង​នៃប្រទេស​កម្ពុជាយើង







អត្តបទថ្មី

ពិតជាមានគំនិតល្អមែន! បុរស​ម្នាក់​បញ្ចេញ​គំនិត​រចនា​ខ្លោង​ទ្វា​អបអរ​ថ្ងៃ​បុណ្យ​អុំទូក ទទួល​ការ​គាំទ្រ​យ៉ាង​ខ្លាំង



ខ្លោង​ទ្វារ​អបអរ​ព្រះរាជ​ពិធី​បុណ្យ​អុំ​ទូក​ដែល​ដាក់​នៅ​ជិត​​កាស៊ីណូ​ណាហ្គាវើល​ឆ្នាំ​នេះ បាន​រង​ការ​រិះ​គន់​យ៉ាង​ខ្លាំង ដោយ​សារ​ការ​ឌីហ្សាញ​សាមញ្ញ​ពេក មិន​សម​សម្រាប់​បុណ្យ​ជាតិ​ដ៏​ធំ។ ក្រោយ​មក អ្នក​លេង​បណ្ដាញ​សង្គម Facebook ម្នាក់ បាន​បញ្ចេញ​គំនិត​រចនា​ខ្លោង​ទ្វារ​នោះ ដោយ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង។
ម្ចាស់​គណនី Facebook ឈ្មោះ Pov Leader បាន​បង្ហោះ​គំរូ​ស្នាដៃ​រចនា​នោះ និង​សរសេរ​ថា៖ “ខ្ញុំព្រះករុណា​មិនជា​អ្នក​ឌីស្សាញខ្លាំងខ្លា​ណាស់​ណា​ទេពូៗ តែ​ជាមតិយោបល់​​និង​ ចេះ​តិចតួច។​តែ​មួយ​ឆ្នាំ​មាន​តែ​ម្តង ហើយ​ជា​ព្រះរាជ​ពិធី​បុណ្យ​ទៀត។ មិន​អស់​ប៉ុន្មាន​ទេពូ​ប៉ុណ្នឹងៗ។ ជួយlike and share ដើម្បីទីក្រុងគុជយើង។អគុណ”។
គួរ​បញ្ជាក់​ថា ព្រះ​រាជពិធី​បុណ្យ​អុំទូក សំពះ​ព្រះ​ខែ និង​អក​អំបុក​នៅ​ឆ្នាំ​នេះ ប្រារព្ធ​ចាប់​ពី​ថ្ងៃ​ទី២ ដល់​ថ្ងៃ​ទី៤ ខែ​វិច្ឆិកា។ មនុស្ស​ចំនួន ៣​លាន​នាក់ រំពឹង​ថា​នឹង​សម្រុក​មក​លេង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​នោះ៕