កាលពីកន្លងទៅនេះគេឃើញមានស្រ្តីម្នាក់ដែលជាជនជាតិឡាវ បាន និងកំពុងធ្វើឲ្យបណ្ដាមនុស្សជាច្រើនមានការភ្ញាក់ផ្អើលស្រឡាំងកាំង ជាមួយការតុបតែងខ្លួនរបស់គាត់ដោយមានពាក់គ្រឿងអលង្កាជាច្រើន សឹងតែដើរលែងចង់រួចទៅហើយ។ ហើយស្រ្តីម្នាក់នេះត្រូវបានគេស្គាល់ថាគាត់ ជាសេដ្ឋនីមួយរូប និងមានភាពល្បីល្បាញដោយសារតែគាត់បានពាក់ខ្សែកធំៗ កាលពីឆ្នាំកន្លងទៅនេះរួចម្ដងហើយ។ ដោយក្នុងនោះមានមតិជាច្រើនបានមានការព្រួយបារម្ភពីសុវតិ្ថភាព និងភ័យខ្លាចគាត់ជួបគ្រោះថ្នាក់ដោយសារតែចោរប្លន់។ ប៉ុន្តែទោះជាយ៉ាងនេះក្ដី ក៏សេដ្ឋីម្នាក់នេះនៅតែបន្តការពាក់គ្រឿងមាសធំៗ ដោយមិនបានខ្វល់ពីពាក្យដាស់តឿនឡើយ។
ក្នុងនោះផងដែរកាលពីពេលថ្មីៗនេះមានការភ្ញាក់ផ្អើលជាថ្មីម្តងទៀត ព្រោះការពិតត្រូវបានបើកបង្ហាញដោយបណ្ដាអ្នកលេងហ្វេសប៊ុកតាមរយះរូបថតប៉ុន្មានសន្លឹករបស់គាត់។ បើទោះជាគ្មានអង្គរក្សការពារក្ដី តែស្រ្តីម្នាក់នេះមិនខ្វល់ឡើយពីចោរប្លន់គាត់ ដោយសារតែគាត់មានរបស់ពិសេសនៅក្បែរខ្លួនរបស់គាត់ជានិច្ច នោះគឺជាកាំភ្លើងតូចមួយបានសៀតតាមចង្កេះសំពត់របស់គាត់ បើអ្នកណាមានបំណងអាក្រក់ហើយ គ្រាន់តែឃើញក៏ខ្លាចដែរ៕
ពត៏មានថ្មីៗ
ចប់ហើយពេលនេះ ម្ចាស់ដេប៉ូ និងស្ថានីយប្រេងឥន្ធនៈ ដោយ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មលេងមែនទែនហើយ
កាលពីពេលកន្លងទៅនេះ
ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម
បានអំពាវនាវដល់ប្រជាពលរដ្ឋ រាយការណ៍មកក្រសួងពាណិជ្ជកម្ម
ប្រសិនបើសង្ស័យថា ម្ចាស់ដេប៉ូនិងស្ថានីយប្រេងឥន្ធនៈណាមួយ កិបកេង
បន្លំ ទាំងបរិមាណ និងគុណភាព
ដើម្បីឲ្យក្រសួងពាណិជ្ជកម្មបានដឹងនិងចុះទៅត្រួតពិនិត្យផ្ទាល់។

ឯកឧត្តមរដ្ឋមន្រ្តីមានប្រសាសន៍ថា៖ «សូមអតិថិជនទាំងអស់ ប្រាប់មកយើង ប្រសិនបើសង្ស័យថា មានដេប៉ូ ស្ថានីយណា កេងបន្លំប្រេងឥន្ធនៈ ដោយសារយើងមានលេខទូរស័ព្ទនៅជាប់រថយន្តដែលអាចទាក់ទងភ្លាមៗ»។ ក្នុងនោះផងដែរ ឯកឧត្តមបានសង្កត់ធ្ងន់ថា បើមានករណីភាពមិនប្រក្រតីលើដេប៉ូ និងស្ថានីយណាមួយ ក្រសួងនឹងចុះទៅត្រួតពិនិត្យភ្លាមៗ និងព្រមាន ឬផាកពិន័យ និងអាចឈានដល់ចាត់វិធានការតាមផ្លូវច្បាប់ទៀតផង។

ឯកឧត្តម ប៉ាន សូរស័ក្តិ បានថ្លែងនៅចំពោះមុខអ្នកកាសែតជាច្រើននាក់ថា កន្លងមក មានម្ចាស់ស្ថានីយប្រេងឥន្ធនៈអន្តរជាតិមួយចំនួន រាយការណ៍ប្រាប់ក្រសួងថា មានស្ថានីយនិងដេប៉ូមួយចំនួនបានកិបកេង និងបន្លំបរិមាណ ឬគុណភាព ដែលធ្វើឲ្យអតិថិជនខាតបង់ថវិកានិងខូចខាតយានយន្ត។

រថយន្តមន្ទីរពិសោធន៍ប្រេងឥន្ធនៈមួយគ្រឿងថ្មីសន្លាងដែលមានតម្លៃជាង១៥ម៉ឺនដុល្លារសហរដ្ឋអាមេរិក គឺជារថយន្តមន្ទីរពិសោធន៍ទី២ហើយ បន្ទាប់ពីក្រសួងពាណិជ្ជកម្មដាក់ឲ្យប្រើប្រាស់រថយន្តមន្ទីរពិសោធន៍ចំណីអាហារចល័តកាលពីពេលកន្លងមក។ ដោយឡែក រថយន្តមន្ទីរពិសោធន៍ប្រេងឥន្ធនៈចល័ត មានតួនាទីត្រួតពិនិត្យប្រេងសាំង ប្រេងម៉ាស៊ីន ប្រេងម៉ាស៊ូត នៅតាមស្ថានីយប្រេងឥន្ធនៈ ក្នុងក្របខណ្ឌទូទាំងប្រទេស។

គួរបញ្ជាក់ផងដែរថាកាលពីពេលថ្មីៗនេះ ក្រុមត្រួតពិនិត្យប្រេងឥន្ធនៈ របស់ អគ្គនាយក ដ្ឋាន កាំកុងត្រូល នៃក្រសួងពាណិជ្ជកម្ម តាមរយៈរថយន្តមន្ទីរពិសោធន៍ប្រេងឥន្ធនៈចល័ត ដឹកនាំ ដោយ លោក គឿន ភិរុណ ជាអនុប្រធាន នាយកដ្ឋាន សហការជាមួយមន្រ្តីជំនាញ របស់មន្ទីពិសោធន៍ លោក មាស មោរ៉ា ប្រធានសាខាកាំកុងត្រូល ខេត្តត្បូងឃ្មុំ និងមន្ទីរពាណិជ្ជកម្មខេត្ត បាន ចុះ ត្រួតពិនិត្យ បរិមាណ និងគុណភាព ប្រេង ឥន្ធនៈ នៅតាមស្ថានីយ និងដេប៉ូ មួយចំនួន ដែល មានទីតាំងនៅស្រុកមេមត់ និងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ក្នុង គោល បំណង ការពារ ផល ប្រយោជន៍ សេដ្ឋ កិច្ច អ្នក ប្រើ ប្រាស់ ការពារគ្រឿងម៉ាស៊ីន នៃយាន ជំនិះ គ្រប់ ប្រ ភេទ និងការពារបរិស្ថាន ដែល កើតចេញ ពី ចំហេះ ប្រេងឥន្ធនៈ មិនសមស្រប និង ពិសេសដើម្បីទប់ស្កាត់ការ កែ្លង បន្លំ ។

ការត្រួតពិនិត្យគុណភាព និងបរិមាណនេះ ធ្វើឡើងរយៈពេល២ថ្ងៃ នៅថៃ្ងទី១៨ និង១៩ ខែ តុលា ឆ្នាំ២០១៧ ដោយផ្នែកទៅលើឧបករណ៍ ត្រួតពិនិត្យនៅនឹងកន្លែង ដូច ជា ធុង ក្រឹត មាន មាឌ ជាក់ លាក់ សម្រាប់វាស់បរិមាណប្រេងដែលបាញ់ចេញពីកុងទ័រ តាមទំហំផ្សេងខុសគ្នាមានចំណុះ ២លីត្រ ៥លីត្រ ១០លីត្រ និង ២០ លីត្រ ។ ចំណែកសន្ទស្ស៍អុកតាន និងសេតានវិញ គឺប្រើ ឧបករណ៍ ក្នុង រថ យន្ត មន្ទីពិសោធន៍ចល័ត។
ជាលទ្ធផលនៃការត្រួតពិនិត្យគុណភាព និងបរិមាណប្រេងឥន្ធនៈ របស់ស្ថានីយក្រុមហ៊ុន និងដេប៉ូ ទាំង១១ កន្លែង នៅទីតាំង ខាង លើ នេះគឺ មាន ស្ថានីយក្រុមហ៊ុន០២កន្លែង ដែលមាន អនុលោមភាពលើ ផ្នែក គុណភាព និងរង្វាស់រង្វាល់ ចំណែកស្ថានីយក្រុមហ៊ុន និងដេប៉ូ ០៩ កន្លែងទៀត មានកង្វះ បរិមាណ ប្រេងមិន ត្រឹមត្រូវតាម បទដ្ឋាន រង្វាស់ រង្វាល់ ឡើយ។

លើសពីនោះ ស្ថានីយក្រុមហ៊ុន និងដេប៉ូទាំងនោះ ថែមទាំងបាន លក់ ប្រេង ធម្មតា (
Regular) ជាប្រេង ស៊ុបពែរ (Super) ទៅអ្នក ប្រើប្រាស់។ ក្រុមមន្ត្រី ត្រួត
ពិនិត្យ បានឲ្យ ម្ចាស់ស្ថានីយក្រុមហ៊ុន និង ដេប៉ូ ធ្វើកិច្ច សន្យា កែ
តម្រូវ ម៉ាស៊ីនលក់ ប្រេង តាមការ ធ្វើព្យាស កម្ម ឲ្យ បាន ត្រឹមត្រូវ ឡើងវិញ
ពីស្ថាប័នមានសមត្ថកិច្ច និង បាន ណែ នាំ ឲ្យ ម្ចាស់ ស្ថានីយលក់ សាំង ស៊ុបពែរ
ដែលមាន សន្ទស្សន៍ អុក តាន ពិត បា្រកដ។

លោកបានបញ្ជាក់ថែមទៀតថា ក្រុមការងារត្រួតពិនិត្យប្រេងឥន្ធនៈ
របស់អគ្គនាយកដ្ឋានកាំកុងត្រូល នឹង បន្ត ធើ្វកា រ ត្រួត
ពិនិត្យអោយបានគ្រប់ស្ថានីយទាំងអស់ទូទាំងព្រះរាជាណាចក្រកម្ពុជា ហើយ ក៏ បាន
អំពាវ នាវដល់ម្ចាស់ស្ថានីយប្រេងឥន្ធនៈ ចូលរួមសហការ ជាមួយ ក្រុមការងារ ចុះ
ត្រួត ពិនិត្យ របស់ អគ្គនាយក ដ្ឋាន កាំកុង ត្រូល ក្នុងកិច្ច
ការពារអ្នកប្រើប្រាស់តាមផ្លូវច្បាប់ ហើយចំពោះក្រុមហ៊ុន/ដេប៉ូ
ដែលបានរកឃើញមានការលក់ប្រេងឥន្ធនៈមិន សមស្រប ត្រូវធ្វើការបញ្ឈប់
និងកែតម្រូវឲ្យបានសមស្របឡើងវិញជាបន្ទាន់ បើមិនពុំនោះសោធនឹងត្រូវទទួលរងនូវ
ចំណាត់ការតាម នីតិវិធីនៃច្បាប់ ជាធរមាន។

លោកក៏បានបញ្ជាក់ថា អ្នក ប្រើ ប្រាស់ យាន ជំនិះទាំង អស់ ត្រូវ ពិចារ ណា ជា
មុន ក្នុង ការ ជ្រើស រើស ស្ថានីយ/ដេប៉ូប្រេងឥន្ធនៈ ដែលជា ក្រុម ហ៊ុន ទុក
ចិត្ត ប្រើ ប្រាស់ឧបករណ៍ថ្មី លក់ប្រេង សាំង ធម្មតា ឬ ស៊ុបពែរ និងម៉ាស៊ូត
ដែលមានគុណភាពល្អ ហើយគ្រប់ ចំនួន លីត្រ ពិនិត្យ មើល លេខ កុង ទ័រ នៅ
ពីចំណុចសូន្យជានិច្ច មុន ពេល ចាក់ តាមដាន ដំណើរ ការ នៃលេខកុងទ័រ ដែលត្រូវ
ចាប់ ផ្កើម ជាមួយគ្នានឹងម៉ាស៊ីនបាញ់ប្រេង រហូត ដល់ ចំនួន លីត្រ ចុង ក្រោយ
ដែល បាន ស្នើតាមដាន សេចក្តីជូន ដំណឹង ពីត ម្លៃប្រេងឥន្ធនៈ របស់
ក្រសួងពាណិជ្ជកម្ម និងត្រូវប្រុងប្រយ័ត្ន សុវត្ថិ ភាពផ្នែកអគ្គីភ័យ ដោយ
ពន្លត់ ម៉ាស៊ីន យាន ជំនិះ ពេលចាក់បំពេញ ប្រេង ក្នុង ស្ថានីយ
និងសូមផ្តល់ព័ត៌មានមកមន្រ្តីជំនាញកាំកុងត្រូលប្រចាំរាជធានី ខេត្ត ឬមក
អគ្គនាយកដ្ឋានកាំកុងត្រូល ក្នុងករណីដែលបាតុភាពជាយថាហេតុណាមួយ៕
















































