គួរឲ្យខ្លាច! ព្រលឹង សាន ស្រីឡៃ ទៅទាររករថយន្តរបស់នាងវិញ!


បន្ទាប់ពីតារាចម្រៀងអ្នកនាង ពេជ្រ សោភា បានបង្ហោះនៅលើហ្វេសប៊ុកខ្លួនអំពាវនាវឱ្យលោកឧកញ៉ា ហុង ពីង ទទួលទិញយករថយន្តរបស់ សាន ស្រីឡៃ ដែលបានបង់រំលោះវិញ ព្រោះគ្រួសារស្រីឡៃគ្មានលទ្ធភាពបង់រំលោះបន្ត តែស្រាប់មានរឿងហេតុមួយ។
ថ្មីៗនេះ ប្អូនស្រីជីដូនមួយរបស់តារាកំប្លែងអ្នកនាង ស៊ុន ណារីម៉ូនីកា នៅជ្រោយចង្វារក៏បានយល់សប្តិឃើញព្រលឹង សាន ស្រីឡៃ មកពន្យល់សប្តិថា ព្រលឹងនាងបាន មកយំ រករថយន្តរបស់ខ្លួនវិញ ដោយបានសួរថា តើនរណាយករថយន្តខ្ញុំទៅណា?
ក្រោយកើតមានរឿងដូច្នេះតារាកំប្លែង ស៊ុន ណារីម៉ូនីកា បានប្រាប់ទាំងភ្ញាក់ផ្អើលថា ប្អូនជីដូនមួយខ្លួន និងសាន ស្រីឡៃ មិនដែលស្គាល់គ្នានោះទេ ប៉ុន្តែព្រលឹងស្រីឡៃបែរជាមកពន្យល់សប្តិ ទាររកឡានជាទីស្រលាញ់របស់ខ្លួនដូច្នេះទៅវិញ។
ហើយគ្រាន់តែស្តាប់ប្អូនជីដូនមួយ និយាយចប់ភ្លាម ស្រាប់តែអ្នកនាង ស៊ុន ណារី ម៉ូនីកា ដើរមករកបើកភ្លើងក៏ឃើញមុខសាន ស្រីឡៃ ស្ទើរតែនៅនឹងមុខដូចមក មែនទែន។
គួរឱ្យដឹងផងដែរថា ព្រលឹងអ្នកនាង សាន ស្រីឡៃ ដែលបានស្លាប់ទៅហើយចេះតែមកបង្ហាញខ្លួនក្នុងយល់សប្តិឱ្យលោក បញ្ញាសិទ្ធិ អ្នកនាង លី ម៉ារីណា និងម្តាយរបស់ខ្លួនបានឃើញ ហាក់ដូចជាមិនអស់ចិត្តសោះ។ 
ស្របជាមួយគ្នានេះតារាកំប្លែងអ្នកនាង ស៊ុន ណារីម៉ូនីកា ក៏មានបំណងចង់ឱ្យម្តាយ សាន ស្រីឡៃ ដុតឡាននោះឱ្យកូនស្រីផងដែរ ដើម្បីឱ្យព្រលឹង នាងទៅដោយបានស្ងប់សុខ៕




ពត៏មានទាក់ទង

 មានរឿងអីបានជា! ពេជ្រ សោភា លើកដៃសំពះអង្វរដល់លោកឧកញ៉ា ហុង ពីវ (មានវីដេអូ)




ភ្នំពេញ៖ បន្ទាប់ពីបព្ចាាប់កម្មវីធីបុណ្យរបស់ កញ្ញា សាន ស្រីឡៃ រួចរាល់ហើយ ពេជ្រ សោភា ដែលជាអតីត គ្រូបង្រៀន សាន ស្រីឡៃ បានថ្លៃង អំណរអរគុណដល់បងប្អូនមហាជន ដែលបានចូលរួមចំនែកក្នុងពិធីបុណ្យរបស់គ្រួសារសព។




ក្នុងពេល Live វីដេអូតាមរយះ ហេ្វក ប៊ុក កញ្ញាបានលើកដៃសំពះអង្វរដល់លោកឧកញ៉ា ហុង ពីវ ឲ្យទទួលយកឡានដែល សាន ស្រីឡៃ កំពុងបង់រំលោះព្រោះ គ្រួសាររបស់កញ្ញ សាន ស្រីឡៃ គ្មានលទ្ធភាពបង់ទេ ព្រោះជីវីតរាល់ថ្ងៃរបស់គ្រួសារគាត់ពឹងផ្អែកលើកញ្ញាទំាងស្រុង។

 ដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនាវីដេអូនៅខាងក្រោម នាទី៤០៖



ពត៏មានទាក់ទង

ក្តៅៗ! ឧកញ៉ា ហុង ពីវ ព្រមទទួលទិញរថយន្ត ពីគ្រួសាររបស់ សាន ស្រីឡៃ ព្រមទំាងបានធ្វើរឿងមួយ...



បន្ទាប់​ពី​​តារា​ចម្រៀង​​ ពេជ្រ សោភា ទទូច​​ស្នើ​សុំ​ឲ្យ​ ឧកញ៉ា ហុង ពីវ ​​ឲ្យ​ជួយ​ទិញ​រថយន្ត​​​ម៉ាក​ Lexus 300 ​ដែល​អ្នក​នាង សាន ស្រីឡៃ បាន​ទិញ​បង់​រំលោះ​​ពី​​មីក្រូហិរញ្ញវត្ថុ​​ពិភពថ្មី​អំឡុង​ពេល​នាង​នៅ​រស់​ឲ្យ​យក​ទៅ​វិញ​ ព្រោះ​ម្ដាយ​ និង​កូន​គ្មាន​លទ្ធភាព​បង់​រំលោះ​បន្ត​។
ក្រោយ​ពី​ឃើញ​ទឹក​ចិត្ត​របស់​​អ្នក​នាង ពេជ្រ សោភា ​ដែល​មាន​ចំពោះ​អ្នកនាង សាន ស្រីឡៃ បាន​ធ្វើ​ឲ្យ​ឧកញ៉ា ហុង ពីវ អាណិត​អាសូរ​ក៏​ព្រម​ទទួល​ទិញ​ឡាន​នោះ​មក​វិញ​ ព្រម​ទាំង​​បាន​ផ្ដល់​​ថវិកា​មួយ​ចំនួន​​ដល់​​អ្នក​ម្ដាយ​ សាន ស្រីឡៃ និង​កូន​ប្រុស​ទាំង​ពីរ​របស់​នាង​ថែម​ទៀត​ផង​។ នេះ​បើ​តាម​ អ្នកនាង ពេជ្រ សោភា បង្ហោះ​នៅ​លើ​ហ្វេស​ប៊ុក​។
នាង​បញ្ជាក់​ថា​៖"​នាង​ខ្ញុំ​មាន​ដំណឹង​ចង់​ប្រាប់​ ពេល​នេះ​អ្នក​ឧកញ៉ា ហុង ពីវ ដែល​ជួយ​កូន​ សាន ស្រីឡៃ ក្នុង​ការ​ទទួល​ទិញ​ឡាន​វិញ​ថែម​ទាំង​បាន​ជួយ​ជា​ទឹក​ប្រាក់​មក​វិញ​ទៀត​ផង​ នាង​ខ្ញុំ​គ្មាន​ពាក្យ​អ្វី​លើស​ពី​ពាក្យ​អរគុណ​នោះ​ទេ​"៕




ទស្សនា វីដេអូខាងក្រោម​នេះ​៖