ហេតុការណ៏នេះបានកើតពីថ្ងៃអាទិត្យអនាគតកូនកំលោះលោក Boonyang Sawatdee អាយុ ២៦ឆ្នាំ បានធ្វើដំណើរពីស្រុកកំណើតនៅខេត្តស្រះកែវ ទៅកាន់កន្លែងរៀបចំពិធីខាងស្រីនាង Arunee អាយុ ២៤ឆ្នាំ នៅខេត្តប្រាចិនប៊ូរី ដែលធ្វើដំណើរតែ ៤៥នាទីប៉ុណ្ណោះ។
យោងទៅតាមគ្រួសារខាងស្រី កូនកំលោះលោក Boonyang រំពឹងថាមកដល់ដល់ផ្ទះខាងស្រីនៅម៉ោង ៦ព្រឹកប៉ុន្តែដល់ម៉ោងកំណត់ កូនកំលោះបានសុំពន្យារពេលដល់ម៉ោង ៩ព្រឹក ដោយប្រាប់ថាកំពុងនៅតាមផ្លូវ។
ដល់ម៉ោង ៩ហើយ នៅតែមិនទាន់ឃើញមកទៀត ហើយក៏គ្មានដំណឹងពាក់ព័ន្ធនឹងកូនកំលោះ កូនក្រមុំក៏បានទូរសព្ទទៅតែមិនអាចទាក់ទងបាន។ គ្រួសារកូនក្រមុំក៏បានជិះរថយន្តទៅដល់ផ្ទះកូនកំលោះនៅស្រះកែវ តែពុំឃើញអ្នកណាម្នាក់ឡើយ គឺពួកគេចាកចេញពីផ្ទះទាំងអស់គ្នា។
បន្ទាប់មកគ្រួសារខាងស្រីទើបដឹងថា គ្រួសារលោក Boonyang ប្រហែលជាមិនមានប្រាក់ថ្លៃបង្គាប់តាមពាក្យសន្យាចំនួន ៦ពាន់ដុល្លារ និងមាសទម្ងន់ ៥បាត។ គ្រួសារខាងស្រីអះអាងថា ខ្លួនបានរៀបចំពិធីចំណាយជាង ៣ពាន់ដុល្លារ ដូច្នេះពួកគេបានជួលមេធាវីដើម្បីប្ដឹងកូនកំលោះទារសងជំងឺចិត្ត។
ចំណែកកូនក្រមុំ ត្រូវគេរាយការណ៍ថាបានស្រែកយំស្ទើរសន្លប់ និងសម្រេចបោះបង់ការងារនៅរោងចក្រព្រោះខ្មាសមិត្តរួមការងារផងដែរ៕
អត្តពត៏មានថ្មីៗ
ការពិត ចេតិយនាង កែវណាម៉ា លាក់ខ្លួនក្នុងព្រះវិហារសំណ នេះសោះ ជួយSHAREផងបងប្អូនដេីម្បីឲ្យកូនខ្មែរបានដឹងថាកន្លែងនេះពិតជាមានមែន🙏🙏🙏🙏🙏
កណ្ដាល: ស្ថិតក្នុងអារាមនៅភូមិវិហារហ្លួង ឃុំវិហារហ្លួង ស្រុកពញាឮ ខេត្តកណ្ដាល ចម្ងាយ ៣៧ គីឡូម៉ែត្រពីរាជធានីភ្នំពេញ តាមផ្លូវជាតិលេខ ៥ វត្តវិហារសំណ មិនត្រឹមតែមានប្រវត្តិដ៏យូរលង់ទេ ទីនោះក៏ល្បីមានចេតិយបុរាណហ៊ុមព័ទ្ធដោយរុក្ខជាតិតូចធំ និងដើមជ្រៃរយឆ្នាំដុះចាក់ឫសខ្វាត់ខ្វែងដ៏ខ្ពស់សន្លឹមផងដែរ។
រឿងតំណាលថា ជនជាតិចិនមួយក្រុមបានធ្វើដំណើរតាមផ្លូវទឹកដោយជិះសំពៅឆ្ពោះមកកាន់ប្រទេសកម្ពុជា ដើម្បីប្រាថ្នាទំនាក់ទំនងពាណិជ្ជកម្ម។ លុះមកដល់ភាគខាងជើងភ្នំព្រះរាជទ្រព្យចម្ងាយ ៣ គីឡូម៉ែត្រ ស្រាប់តែសំពៅកឿងកល់ជាប់មួយកន្លែង ទៅមុខពុំរួចថយក្រោយពុំរួច ដោយមិនដឹងអំពីមូលហេតុ។
នេះបើយោងតាមសៀវភៅប្រវត្ដិសង្ខេបនៃការកកើតព្រះវិហារសំណតាំងពីសម័យចិនចូលស្រុកដែលត្រូវបានចងក្រងដោយព្រះតេជគុណចៅអធិការវត្ត ព្រះនាម ឯក សុផាន។
ជនជាតិចិនទាំងនោះបានធ្វើការបួងសួងម្ចាស់ទឹកម្ចាស់ដីដើម្បីសុំធ្វើដំណើរឲ្យមានសេចក្ដីសុខដោយរៀបចំគ្រឿងសក្ការបូជាសែនព្រេនជាមួយនឹងពាក្យសន្យាសង់ព្រះវិហារថ្វាយ។ ទីបំផុត បារមីវត្ថុស័ក្ដិសិទ្ធិបានជួយឲ្យពួកគេសម្រេចបំណងមែន។
តាមការសន្យា ក្រុមជំនួញជនជាតិចិនបានត្រឡប់មកកសាងព្រះវិហារជញ្ជាំងរៀបឥដ្ឋ បូកបាយអ ដំបូលប្រក់សំណ សសរឈើក្រាក់បំពាក់ជហ្វាដងក្ដារក្បាច់រចនាសុទ្ធតែឈើទាំងអស់ និងព្រះអង្គធំក្នុងព្រះវិហារធ្វើពីថ្មភក់ដោយព្រះភ្នែនទំហំ ២,៨ ម៉ែត្រតាមរចនាប័ទ្មសម័យអង្គរ។
ដោយសារតែព្រះវិហារនេះប្រក់សុទ្ធតែលោហធាតុសំណទើបប្រជាជនដាក់ឈ្មោះថា «ព្រះវិហារសំណ» ហើយទីបុរាណដ្ឋាននេះក៏មានបន្សល់ទុកនូវចេតិយដែលគេនាំគ្នាហៅថា «ចេតិយព្រះនាងកែវណាម៉ា»។
យ៉ាងណាក្ដី រហូតមកដល់បច្ចុប្បន្ននេះ គ្មាននរណាអះអាងលើសពីពាក្យត្រឹមថា «ចេតិយបុរាណ» សូម្បីតែលោកតាអាយុ ៧០ ឆ្នាំប្លាយដែលកើតមិនទាន់នោះក៏បានត្រឹមតែស្គាល់ថានោះជា ប្រាសាទនាងកែវណាម៉ាតាមចាស់ៗតំណាលតៗគ្នាប៉ុណ្ណោះ។
លោកតា ឃុត បឿន ជាអាចារ្យវត្តព្រះវិហារសំណ និងជាចាស់ព្រឹទ្ធាចារ្យនៅក្នុងភូមិ បានឲ្យដឹងថា៖ «តាមរឿងនិទានពីចាស់ៗដែលយោងតាមរឿងកែវណាម៉ា បានឲ្យដឹងថា ពេលនាងកែវណាម៉ាអស់ព្រះជន្មទៅ ប្រជាជនបានសង់ប្រាសាទនេះដើម្បីទុកជាភ័ស្ដុតាង ឬជាទីសក្ការបូជាតបស្នងសងគុណដួងវិញ្ញាណកែវណាម៉ា»។
លោកតាដែលមានកំណើតក្នុងភូមិវិហារហ្លួងរូបនេះ បានបញ្ជាក់ថា៖ «តាមខ្ញុំធ្លាប់រៀន ខ្ញុំដឹងថា ខ្មែរយើងមានរឿងកែវណាម៉ា ឬមរណមាតា។ ដល់ពេលឥឡូវនេះ ថៃក៏មានរឿងកែវណាម៉ា និងមរណមាតា ដាក់បញ្ចាំងតាមកញ្ចក់ទូរទស្សន៍មក។ ដល់អ៊ីចឹង ខ្ញុំមិនដឹងថាយ៉ាងម៉េចដែរ»។
ទន្ទឹមនឹងភាពមិនច្បាស់លាស់នេះ ព្រះតេជគុណ ឯក សុផាន ដែលជាចៅអធិការវត្ដវិហារសំណតាំងពីឆ្នាំ ១៩៨៧ មានសង្ឃដីកាថា៖ «អាត្មាមានការសោកស្ដាយដែលបានវាយកម្ទេចអារាមទ្រុឌទ្រោមបុរាណដើម្បីសង់ព្រះវិហារថ្មីបញ្ចុះបឋមសិលាក្នុងឆ្នាំ ១៩៩៩ ឬ ២០០០។ អ្វីដែលកាន់តែគួរឲ្យសោកស្ដាយទៀតនោះគឺអាត្មាមិនបានយកគម្រូប្លង់តាមព្រះវិហារចាស់ទៀត ដោយសារពេលនោះយើងមិនបានដឹងច្បាស់អំពីកេរដំណែលដូនតា»។
ព្រះតេជគុណបានបញ្ជាក់ថា ប៉ុន្តែរូបចម្លាក់ព្រះពុទ្ធដ៏ធំក្នុងព្រះវិហារនោះ គឺជាចម្លាក់ដើមដោយគ្រាន់តែលាបពណ៌ពីលើប៉ុណ្ណោះ។
លោកបានរំឭកឲ្យដឹងផងដែរថា៖ «នៅដើមទសវត្សរ៍ ៨០ មានគេខួងយកមាស និងសំណយ៉ាងគគ្រឹកគគ្រេង។និយាយឲ្យចំទៅ អ្នកជីកកកាយនោះគឺជាអាជ្ញាធរដែនដី»។
ក្រោយមក ដោយមានការបារម្ភចំពោះការបាក់ស្រុតប្រាសាទ ព្រះតេជគុណបានបញ្ជាឲ្យផ្សារភ្ជិតកន្លែងធ្លុះធ្លាយតែម្ដង៕
សូមទស្សនាវីដេអូ ៖