"ទីក្រុងបាងកក ប្រទេសថៃ, ថ្ងៃព្រហស្បតិ ទី ១៩ តុលា ២០១៧
ទោះជាយប់បន្តិចក៏មិនជាបញ្ហា។ សំខាន់គឺបានរកដំណោះស្រាយជូនបងប្អូនពលករ
:)ប្រជុំជាមួយក្រុមការងារដើម្បីវាយតម្លៃការងារធ្វើលិខិតធ្វើដំណើរជូនបងប្អូនពលករនៅប្រទេសថៃ ដែលបានអនុវត្តមួយសប្តាហ៏មកនេះ។ ជាលទ្ធផលយើងបាន ឯកភាពគ្នា៖
១) កែសម្រួលពីការតម្រូវអោយមានច្បាប់ដើមចំពោះអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬសំបុត្រកំណើត ទៅត្រឹមតែសុំអោយមានច្បាប់ថតចម្លងនៃឯកសារទាំងនោះវិញ ដើម្បីជួយសម្រួលដល់បងប្អូនពលករក្នុងការរកឯកសារទាំងនោះ។
២) កែសម្រួលនិតិវិធីក្នុងការផ្តល់លេខរៀងណាត់ជួបសម្រាប់ពលករ ព្រមទាំងផ្តល់ពាក្យស្នើសុំលិខិតធ្វើដំណើរជាមុន ដើម្បីអោយបងប្អូនពលករមានលទ្ធភាពបំពេញបែបបទនោះមុនពេលណាត់ជួបធ្វើលិខិតធ្វើដំណើរ។
គណ:កម្មការផ្តល់ភាពស្របច្បាប់ជូនពលករខ្មែរនៅប្រទេសថៃ នឹងបន្តតាមដានវាយតម្លៃ និងកែសម្រួលក្នុងករណីចាំបាច់ នូវដំណើរការធ្វើលិខិតធ្វើដំណើរជូនបងប្អូនពលករ ដើម្បីអោយការងារនេះប្រព្រឹត្តិដោយប្រសិទ្ធភាព។"














