សាន ស្រឡៃ ត្រូវប្ដីរបស់ខ្លួនសម្លាប់ដោយសារតែភ្លើងប្រចណ្ឌ ក្រោយពីបែកបាក់គ្នាជាច្រើនឆ្នាំមកហើយ។ ខណៈដែលសុំត្រូវគ្នាវិញមិនបាន ទើបកើតជារឿងបាញ់សម្លាប់ ឱ្យស្លាប់ទាំងពីរនាក់តែម្ដង។
មុនពេលដែលហេតុការណ៍បាញ់សម្លាប់បានកើតឡើងអតីតស្វាមីបានទៅសុំជានាគ្នាវិញក្រោយពីបែកគ្នាជិត១ឆ្នាំមកហើយ តែ ស្រីឡៃ មិនព្រម ត្បិតខាងប្រុសមានប្រពន្ធ និងកូនហើយ។ ផ្ទុយទៅវិញ អតីតស្វាមីបែរជាគំរាមថា បើមិនជានាគ្នាវិញទេ គឺស្លាប់ទាំង២នាក់។ នេះបើតាមការបញ្ជាក់ពីម្ដាយជនរងគ្រោះ។
មរណភាពរបស់ សាន ស្រីឡៃ បង្កការភ្ញាក់ផ្អើល និងសោកស្តាយយ៉ាងខ្លាំងពីសំណាក់ក្រុមគ្រួសារ មិត្តរួមអាជីព និងមហាជនទាំងអស់។ សព សាន ស្រីឡៃ តម្កល់នៅវត្តសែនសុខ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ពិធីបូជាសព នឹងប្រព្រឹត្តទៅនៅថ្ងៃពុធស្អែកនេះ វេលាម៉ោង៩ព្រឹក៕








