ត្រឡាច អាចជួយព្យាបាលជំងឺបានជាច្រើនមុខ! ជួយព្យាបាលហើម ក្តៅទ្រូង កើតបូសញឹកញាប់ ក្អក កើតពិស បញ្ចុះព្រូន មានភ្ជាប់ជាមួយនូវវិធីធ្វើទឹកត្រឡាចធម្មជាតិ ជួយចែករំលែកបន្តផង!



ត្រឡាច អាចជួយព្យាបាលជំងឺបានជាច្រើនមុខ!
ជួយព្យាបាលហើម ក្តៅទ្រូង កើតបូសញឹកញាប់
ក្អក កើតពិស បញ្ចុះព្រូន
មានភ្ជាប់ជាមួយនូវវិធីធ្វើទឹកត្រឡាចធម្មជាតិ
ជួយចែករំលែកបន្តផង!

* ការព្យាបាល៖
- ផ្លែត្រឡាចទាំងមូល ជួយព្យាបាលហើម ពិបាកនោម ស្រេកទឹក ក្តៅទ្រូង កើតបូសញឹកញាប់ (ការប្រើប្រាស់សូមមើលវិធីធ្វើទឹកត្រឡាច)។
- សំបកផ្លែទុំស្ងួត ជួយព្យាបាលរលាកប្លោកនោម និងហើម យក៣០ក្រាមដាំទឹក១លីត្រហូប។
- គ្រាប់លីងហូប ព្យាបាលក្អក កើតពិស បញ្ចុះព្រូន។
- ស្លឹក លាងឲ្យស្អាតបុកលាយទឹកខ្មេះបិតព្យាបាលកើតពិសនៅចុចម្រាម។
- ឫស ៣០ក្រាម ដាំទឹកហូបព្យាបាលអុតស្វាយ។
ប្រភពៈ មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្រ្តបូរាណ ២០០៦
អត្ថប្រយោជន៍បន្ថែម៖
- ជួយអោយឃ្លានអាហារ ការំលាយអាហារ និងឡើងទំងន់
- ជួយលាងសំអាតជាតិពុល លាងសំអាតថង់ទឹកម៉ូត
- ជួយសំរាលអាការៈផ្តាសាយ ក្អក
- ជួយសំរាលអាការៈអស់កំលាំង
- ពង្រឹងប្រព័ន្ធការពាររាង្គកាយ។
☞☞☞ សូមរក្សារនូវទម្រង់អត្ថបទដើមទាំងស្រុង នូវរាល់ប្រភពដែលយកអត្ថបទរបស់ខ្ញុំទៅចែកចាយបន្ត។







- អត្ថបទដោយ៖ អ៊ាង សុផល្លែត
Facebook.com/SOPHALLETH