អីយ៉ា ពេលនេះមានគេសុំ ប្រកួតសមត្ថភាព ជាមួយ William Guang វិញម្តងហើយ

ក្រោយពីលោក William Guang សុំប្រកួត សមត្ថភាព ជាមួយ កូនប្រុសសម្តេច តេជោ ទាំងបី មិនបានប៉ុន្មានថ្ងៃផង លោកគ្រូវិទ្យាល័យ១០មករា សុំប្រកួត សមត្ថភាព ជាមួយ William Guang វិញម្តង នេះបើយោងតាមការបង្ហោះសាររបស់លោក គ្រូនៅតាមបណ្តាញសង្គម ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយក៏មិនទាន់មានការឆ្លើយតបពីលោក William Guang វិញនៅឡើយទេ។


ក្នុង Facebook ម្នាក់ឈ្មោះ Chean Sorn ដែលគេដឹងថា គាត់ ជាគ្រូ នៅវិទ្យាល័យ១០មករានៅក្នុងខេត្តសៀមរាប បាន បង្ហោះសារនៅតាមបណ្តាញសង្គមរបស់លោក សុំប្រកួតសមត្ថភាពជាមួយ លោក William Guang លើមុខវិទ្យា និងជំនាញ ចំនួនបី ឲ្យលោក William Guang ជ្រើសរើស យកមួយណាក៏បាន ហើយ សាម៉ីខ្លួនដាក់៣ចំនុចត្រឡប់ឲ្យខ្ញុំជ្រើសរើសវិញក៏បាន លោក ស្វាគមន៍គ្រប់ពេលវេលា ។ លោក គ្រូ ជាន ស៊ន សសេរមានខ្លឹមសារថា៖


"ខ្ញុំចង់ប្រកួតជាមួយ William Guang---------
William Guang អាចប្រកួតជាមួយខ្ញុំ :
១- វាយអត្ថបទកុំព្យូទ័រ ( យកល្បឿន មិនខុស )
២- រៀបឯកសាររដ្ឋបាល ( ត្រឹមត្រូវតាមក្បួនរដ្ឋបាល )
៣- ស្រង់សិត្ថិបូកសរុប ថ្នាក់ខេត្ត ( ប្រើពេលខ្លី ហើយត្រឹមត្រូវ )
អ្នកអាចជ្រើសរើសចំនុចមួយណា មកប្រកួតជាមួយខ្ញុំក៏បាន ឬសាម៉ីខ្លួនដាក់៣ចំនុចត្រឡប់ឲ្យខ្ញុំជ្រើសរើសវិញក៏បាន ។ ស្វាគមន៍គ្រប់ពេលវេលា ពីខ្ញុំ ជាន ស៊ន ។ សូមអរគុណ !"


តែទោះបីជា លោក ជាន ស៊ន សុំប្រកួត សមត្ថភាព ជាមួយ William Guang ដែលត្រូវបាន បង្ហោះព្រោងព្រាត នៅតាមបណ្តាញសង្គមហ្វេកបុក យ៉ាងណាក៏ដោយ គិតត្រឹមព្រឹកថ្ងៃទី២៧ កញ្ញានេះ នៅមិនទាន់ឃើញលោក William Guang ដែលថ្លើមធំហ៊ានសុំ ប្រកួតសមត្ថភាពជាមួយកូនប្រុស សម្តេចតេជោ ឆ្លើយតបបែបណានៅឡើយទេ ។


លោក William Guang ត្រូវបានអ្នកលេងបណ្តាញសង្គម ឃើញពីភាពហ៊ឺ ហារបស់លោក តាមរយះបណ្តាញសង្គម មានរថយន្តផ្ទះ ទំនើប ជិះនិងប្រើរបស់ ថ្លៃ។ ហើយលោក ត្រូវបាន មហាជនចាប់អារម្មបន្ទាប់ពីលោក ប្រកាសសុំប្រកួតសមត្ថភាពជាមួយកូនប្រុស សម្តេចតេជោ៕