
ប៉ូលីសបានចាប់ខ្លួនបុរសនេះ នៅក្នុងផ្ទះរបស់គាត់ ខណះពេលដែលគាត់ធ្វើសកម្មភាពលក់គ្រឿងញៀនទៅអោយអតិថិជនរបស់គាត់។តាមចំល្លើយសារភាពរបស់គាត់ខ្លួនពិតជាបាន
ធ្វើសកម្មភាពចែកចាយគ្រឿងញៀនមែន គាត់បានបន្តថាដោយគាត់គ្មានជំរើសអ្វីក្រៅពីមុខរបរ
នេះព្រោះគាត់ជាអ្នករ៉ាប់រងថ្លៃចំណាយក្នុងផ្ទះទំាងមូល ហើយឪពុកម្តាយរបស់គាត់ត្រូវទៅពិនិត្យ
នៅពេទ្យរៀងរាល់ខែ។

រឿងដែលធ្វើអោយគេនឹកស្មានមិនដល់នោះគឺថាបុរសម្នាក់នេះបង្ខំចិត្តដើម្បីចិញ្ចឹមម្តាយ
ចាស់ជរារបស់គាត់។ តែអកុសលវិធីនេះគឺជារឿងខុសច្បាប់ដែលសង្គមស្អប់ខ្ពើម។
តាមសម្ដីមន្រ្តីប៉ូលីបាននិយាយថា៖“ទិដ្ឋភាពនៅក្នុងផ្ទះបុរសនេះពិតជាគួរអោយអាណិតណាស់
ពេលចូលទៅដល់ផ្ទះលោកថាវ៉ាឆៃ អ្នកនឹងបានឃើញ ឪពុកម្ដាយដ៏ចាស់ជរារបស់
គាត់ដេកឈឺនៅលើគ្រែ ព្រោះគាត់ដើរទៅណាមិនរួចទេ។

ថាវ៉ាឆៃជាអ្នក មើលថែរក្សាពួកគាត់ទាំងពីរនាក់ជារៀងរាល់ថ្ងៃ បើសិនអស់ពីលោក ថាវ៉ាឆៃតើលោកតាលោកយាយទាំងពីរនាក់នេះនឹងទៅជាយ៉ាងណា។”
មុនពេលប៉ូលីសបុរសនេះបញ្ជូនទៅពន្ធនាគា គាត់បានសុំអង្វរប៉ូលីសអោយទុកពេលវេលាអោយគាត់បានសុំខមាទោសលាឪពុកអ្នកម្ដាយចាស់ជរារបស់គាត់ជាលើកចុងក្រោយ។
ដោយមានការអាណិត ប៉ូលីសបានទុកពេលខ្លះអោយគាត់បានលាឪពុកម្ដាយរបស់គាត់
មុនពេលដែលគាត់ត្រូវបានបញ្ជូនខ្លួនទៅកាន់គុក។

មុនពេលប៉ូលីសនាំគាត់ទៅ លោកថាវ៉ាឆៃ បានលើកដៃសំពះឪពុកម្ដាយ ហើយ យំអោបលោកឪពុកអ្នកម្ដាយរបស់គាត់ទាំងទឹកភ្នែកហើយនិយាយថា
