ជួយស៊ែរម្មាក់មួយៗដើម្បីសង្រោ្គះជីវិតមនុស្សផង!!! ទុក្ខដូចធ្វើបុណ្យផងទៅ! ​ពងបែកនៅលើម្រាមដៃដែល មនុស្សមួយចំនួន មិនបានខ្វល់វាប៉ន្តែ វាជារោគសញ្ញានៃជំងឺមហារីក!




ជួយចែករំលែកបន្ត! ​ពងបែកនៅលើម្រាមដៃដែល មនុស្សមួយចំនួន មិនបានខ្វល់វាប៉ន្តែ វាពីរោគសញ្ញានៃជំងឺកាចសាហាវណាស់។

មានមនុស្សជាច្រើនមានការកត់សម្គាល់ឃើញថាម្រាមដៃខ្លួនវាមានពងបែកនៅលើម្រាមដៃមួយ។ តែពួកគាត់មិនដឹងថាអ្វីដែលវាបណ្តាលឱ្យចេញពងបែកនោះទេប្រសិនបើមានពងបែកនៅ
លើម្រាមដៃរបស់យើងមានពីរ រឺច្រើន វាបញ្ចាក់ថា​សុខភាពរបស់អ្នកត្រូវបានផ្លាស់ប្តូរ។ វាអាចបណ្តាលអោយយើងមានជំងឺមហារីកស្បែកប្រសិនយើងធ្វើការព្យាបាលមិនទាន់។
តាមគ្រូពេទ្យដែលជំនាញបានប្រាប់ថាវាបណ្តាលមកពីសារធាតុពុលដែលមានច្រើនលើសលុប
នៅក្នុងខ្លួនរបស់យើង។

ក្នុងករណីបែបនេះ សូមប្រញាប់ទៅជួបពិភាក្សាជាមួយគ្រូពេទ្យដែលមានជំនាញសើរស្បែក។


សូមមើលរូបភាពខាងក្រោមដែលបព្ចាក់ពីរោគសញ្ញា៖










 



អត្តបទបន្ថែម៖
  ភ្ញាក់ផ្អើលពេលដឹងថាការ ប្រើ​ក្រដាស​អាលុយមីញ៉ូម​ចម្អិន​សាច់បង្ក​ផល​ប៉ះ​ពាល់​ដល់សុខភាពយ៉ាងងឆ្ងន់ធ្ងរយ៉ាងនេះសោះ?ជួយស៊ែរម្មាក់មួយៗដើម្បីសង្រោ្គះជីវិតមនុស្សផង!!! ទុក្ខដូចធ្វើបុណ្យផងទៅ!


អត្ថប្រយោជន៍​សំខាន់​នៃ​ក្រដាស​អាលុយមីញ៉ូម គឺ​សម្រាប់​ខ្ចប់​ម្ហូបអាហារ​ទុក​ចម្អិន ផ្ទុក​អាហារ និង​ដឹក​ជញ្ជូន ។ មាន​សុវត្ថិភាព​ក្នុង​ការ​ប្រើប្រាស់​ក្រដាស​អាលុយមីញ៉ូម​សម្រាប់​ការ​រុំ​អាហារ​ត្រជាក់​ដោយសារ​វា​មិន​ទទួល​កំ​ដៅ​។ ប៉ុន្តែ​នៅ​ពេល​ដែល​អ្នក​ចម្អិន​អាហារ​ដោយ​ប្រើ​ក្រដាស​អាលុយមីញ៉ូម វា​នឹង​មានដំណើរ​មួយ​ដែល​មានឈ្មោះ​ថា​ការ​លេច​ចេញ​នូវ​សារធាតុ​ដែល​មាន​ក្នុង​ក្រដាស​អាលុយមីញ៉ូម​នោះ​។ សារធាតុ​អាលុយមីញ៉ូម​ក៏​នឹង​ជ្រាប​ចូល​ទៅ​ក្នុង​អាហារ​របស់​អ្នក ។ កម្រិត​ជ្រាប​ចូល​នឹង​កាន់តែ​ខ្ពស់​នៅ​ពេល​ម្ហូប​របស់​អ្នកមាន​លាយ​គ្រឿងទេស​។ វា​ពិតជា​មិនល្អ​សម្រាប់​សុខភាព​របស់​អ្នក​នោះ​ទេ ។
ប្រសិនបើ​អ្នក​នៅ​តែ​មិន​ច្បាស់​ថា​តើ​វា​មាន​សុវត្ថិភាព​ក្នុង​ការ​ប្រើប្រាស់​ក្រដាស​អាលុយមីញ៉ូម​សម្រាប់​ចម្អិន​អាហារ​សូម​អាន អត្ថបទ​នេះ ។
១-​ប៉ះពាល់​ដល់​កោសិកា​ខួរក្បាល
ការ​ប៉ះពាល់​នឹង​ជាតិ​អាលុយមីញ៉ូម​ដែល​បាន​ជ្រាប​ចូល​ទៅ​ក្នុង​ម្ហូបអាហារ​អាច​ប៉ះពាល់​ដល់​កោសិកា​ខួរក្បាល ។ វា​អាច​នាំ​ឱ្យ​មាន​ផលវិបាក​ដល់​ប្រព័ន្ធ​ប្រសាទ ។ វា​ជា​ការ​លំបាក​ណាស់​ក្នុង​ការ​ផ្លាស់​ប្តូរ​ការ​ខូចខាត​នៃ​កោសិកា​ខួរក្បាល​ដោយសារ​វា​នឹង​បង្ក​ឱ្យ​មានការ​ខូចខាត​ជា​អចិន្ត្រៃយ៍ ។
២-​ជំងឺ​ភ្លេចភ្លាំង
ការ​ព្រួយបារម្ភ​ចម្បង​បំផុត​នៃ​ការ​ចម្អិន​អាហារ​ក្នុង​ក្រដាស​អាលុយមីញ៉ូម​គឺ​ឱកាស​កើត​ជំងឺ​ភ្លេចភ្លាំង ។ វា​កើតឡើង​ដោយសារ​តែ​ការ​ប៉ះពាល់​ទៅ​នឹង​ជាតិ​អាលុយមីញ៉ូម​ដែល​បាន​លេច​ចេញពី​ក្រដាស​អាលុយមីញ៉ូម ។ សារជាតិ​អាលុយមីញ៉ូម​ត្រូវ​បាន​រក​ឃើញ​ក្នុង​កោសិកា​ខួរក្បាល​នៃ​អ្នកជំងឺ​ដែល​បាន​ស្លាប់​ដោយសារ​ជំងឺ​ភ្លេចភ្លាំង ។
៣-​ជំងឺ​តម្រងនោម
រាង​កាយ​របស់​យើង​មិន​អាច​រំលាយ​សារជាតិ​អាលុយមីញ៉ូម ហើយ​សារជាតិ​អាលុយមីញ៉ូម​ទាំងអស់​ដែល​មិន​រលាយ​នឹង​គរ​ក្នុង​រាង​កាយ​របស់​យើង ។ វា​នឹង​នាំ​ឱ្យ​មាន​ជំងឺ​ខ្សោយតម្រងនោម ។ កោសិកា​តម្រងនោម​ដែល​ខូចខាត​នឹង​មិន​អាច​ត្រឡប់​មក​ល្អ​វិញ​បាន​ទេ ហើយនឹង​ធ្វើ​ឱ្យ​ស្ថានភាព​នេះ​កាន់តែ​ធ្ងន់ ។
៤-​ជំងឺថ្លើម
ដោយ​មាន​ជាតិ​អាលុយមីញ៉ូម​ផ្តុំ​គ្នា​កាន់តែ​ច្រើន​ក្នុង​រាង​កាយ វា​នឹង​ប៉ះពាល់​ដល់​ថ្លើម ។ ថ្លើម​គឺជា​សរីរាង្គ​សំខាន់​ដែល​ជួយ​ក្នុង​ការ​បន្សាប​ជាតិពុល​នៅ​ក្នុង​រាង​កាយ ។ វា​គឺជា​ផល​ប៉ះពាល់​ដ៏​សំខាន់​នៃ​ការ​ប្រើប្រាស់​ក្រដាស​អាលុយមីញ៉ូម​សម្រាប់​ចម្អិន​អាហារ ។
៥-​មហារីក​ពោះវៀនធំ
នៅ​ពេល​ដែល​សារជាតិ​អាលុយមីញ៉ូម​ប៉ះពាល់​ម្តង​ហើយ​ម្តងទៀត​ទៅ​លើ​ពោះវៀន វា​នឹង​នាំ​ឱ្យ​មាន​ផលវិបាក​ធ្ងន់​ច្រើន​ទៀត​ដូច​ជា​ជំងឺមហារីក​ពោះវៀនធំ ។ វា​គឺជា​ផល​ប៉ះពាល់​ចម្បង​នៃ​ការ​ប្រើប្រាស់​ក្រដាស​អាលុយមីញ៉ូម​សម្រាប់​ចម្អិន​អាហារ ។ ក្រដាស​អាលុយមីញ៉ូម​អាច​ប្រើ​សម្រាប់​ការ​រុំ​អាហារ​ត្រជាក់ ប៉ុន្តែ​មិនមែន​សម្រាប់​ចម្អិន​អាហារ ឬ​សម្រាប់​រុំ​អាហារ​ដែល​មាន​ជាតិ​អាស៊ីត និង​ហឹរ​នោះ​ទេ ៕