ពិតជាមិននឹកស្មានដល់មែន ថាស្លាដក់ដែលព្រះសង្ឃទទួលបានពីអ្នកដែលមកភ្នំពេញមួយចំនួន អញ្ចឹងសោះ (មានវីដេអូ)

ថ្មីនេះបើយោងតាម ភិក្ខុអត្តវត្ខិតោឃី សុឃុយ គាត់ទើបតែបើកនូវស្លាដក់ដែល​ឧបាសិកឧបាសិកាបានប្រគេននារដូវបុណ្យភ្ជុំ ហើយពេលនេះព្រះភិក្ខុអង្គនេះទើបតែបើក ដោយបានជួបនូវរឿងដ៏ហួសចិត្តមួយដែលនឹកស្មានមិនដល់ថា អ្នកដែលលក់ស្លាដក់នេះគាត់បានធ្វើអញ្ចឹងសោះ ដោយក្នុងនោះព្រះភិក្ខុបានរៀបរាប់ក្នុង Facebook ថា៖


"អ្នកលក់នៅតាមផ្សារមួយចំនួន គឺអាចឹង អត់ខ្លាចបាបទេ សូមជួយ share ផងដើម្បីអោយញាតិញោមគាត់ដឹង ទិញរបស់លើកក្រោយ គាត់សុំអ្នកលក់មើលរបស់ដែលគាត់ត្រូវទិញ នឹង នាក់លក់មួយចំនួនកុំអោយគាត់ធ្វើបែបណឹង"


ពិតជារឿងដែលគួរឲ្យសោកស្តាយបំផុតដែលអ្នកលក់មួយចំនួនដែលហ៊ានធ្វើទង្វើរបែបនេះទៅវិញ ព្រោះតែចង់ចំណេញលុយច្រើនអ្វីក៏ពួកគាត់ហ៊ានធ្វើដែរ រដូវបុណ្យទានមិនមែនមានរាល់ថ្ងៃឯណា ហើយអ្វីដែលគេប្រគេនព្រះសង្ឃគឺដើម្បីជាការទុកបំរុងសម្រាប់រដូវកាលដែលព្រះសង្ឃខ្វះខាតនឹង
យករបស់ទាំងនោះមកប្រើប្រាស់ហេតុអ្វីអ្នកលក់មួយចំនួនមិនយល់ដល់ចំនុចនេះអញ្ចឹង។


ដូចនេះបើអ្នកលក់ណាបានបន្លំដូចក្នុងរូបនេះហើយ សូមលើកក្រោយមេត្តាឈប់ធ្វើបែបនេះទៀតទៅវាមិនល្អទេ វាបាបណាស់ អ្នកគេមានលុយគេបរិច្ចាកដោយចិត្តស្មោះសរតែបែរជាអ្នកលក់ផ្តល់ឲ្យបែបនេះទៅវិញ៕