ក្រុមហ៊ុនសុខាប្រាប់ពីមូលហេតុដូរឈ្មោះ ឋានសួគ៌បូកគោ ទៅជា «សុខាឋានសួគ៌».....
ការប្តូរឈ្មោះរមណីយដ្ឋានប្រវត្តិសាស្រ្តល្បីរបស់កម្ពុជា «ឋានសួគ៌បូកគោ» ទៅជា «សុខាឋានសួគ៌» ក្រុមហ៊ុនសុខាបានធ្វើឲ្យប្រជាពលរដ្ឋមិនពេញចិត្តជាច្រើន។
យ៉ាងណាមិញខាងក្រុមហ៊ុនបានបញ្ជាក់ថា ការប្តូរឈ្មោះរមណីយដ្ឋានប្រវត្តិសាស្រ្តល្បីរបស់កម្ពុជា «ឋានសួគ៌បូកគោ» ទៅជា «សុខាឋានសួគ៌» ក្រុមហ៊ុនសុខារបស់អ្នកឧកញ្ញ៉ា សុខ គង់ បានប្រកាសក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា គឹដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ភ្ញៀវទេសចរ ដោយផ្តល់នូរសេវាកម្មថ្មីពីរមណីយដ្ឋានចំណាត់ថ្នាក់ផ្កាយ៤ មកជារមណីយដ្ឋានលក្ខណៈអន្តរជាតិលំដាប់ផ្កាយ ៥។









