សិល្បះ៖កំពូលតារាចម្រៀងប្រចំារស្មីហង្សមាសឱកសុគន្ធកញ្ញាគឺកំពុងតែទទួលបានទទួលបានប្រជាប្រិយភាពយ៉ាងខ្លំាង
ពីគ្រប់ស្រទាប់មហាជន ។ហើយមួយរយះពេលនេះយើងសង្កេតឃើញថា កញ្ញា គឺមានភាពមមាញឹកក្នុងការសិល្បះខ្លំាងណាស់ នេះជាមូលហេតុដែលធ្វើ កញ្ញាសំរាកមិនបានគ្រប់គ្រាន់ បានធ្វើអោយ កញ្ញាឆ្លាក់ខ្លួនឈឺ ដំណឹងមួយនេះបានធ្វើឲ្យអ្នកគាំទ្ររបស់ ម្ចាស់បទ«មួយម៉ាត់បែកពីរម៉ាត់បែក» រូបនេះមានការព្រួយបារម្ភពីសុខភាពកញ្ញា ជាខ្លាំង និងរំពឹងថាសុខភាពកញ្ញា នឹងប្រសើរឡើង។

សុគន្ធកញ្ញា ក៏បានបង្ហោះសារបង្ហាញពីអាការៈមិនសូវស្រួលខ្លួនក្នុងបណ្ដាញសង្គម ភ្លាមនោះមាន comment បានធ្វើអោយ Fan របស់កញ្ញាផ្ញើរសាជូនពរហូរហែរ ។អី្វដែលសំខាន់បំផុតនោះស្រាប់
តែលោក ឆន សុវណ្ណារាជបានcomment សួរសុខទុក្ខក្នុងន័យ ដូចជាខ្វាយខ្វល់ពីសុខភាពរបស់ ឱក សុគន្ធកញ្ញា ប្លែកខុសពីតារាដទៃ។នេះជាហេតុធ្វើឲ្យមានអ្នកគាំទ្រ និងមហាជានដាក់ការ សង្ស័យពីទំនាក់ទំនងអ្នកទាំងពីរខ្លាំងឡើង។
ទោះបីជាយ៉ាងណាក៏ដោយក៏មិនទាន់មានការបកស្រាយណាមួួយរវាង តារាប្រុសស្រីល្បីមួយគូនេះគ្រាន់តែដឹងថា ពួកគេជាអ្វីនឹងគ្នាទេ ក្រៅពីជាមិត្តរួមការងារនោះទេ៕



