ប្តីប្រពន្ធជនជាតិចិន ដែលមានមុខរបរ ជាអ្នកដើររើសអេតចាយ
ថ្ងៃមួយគាត់រើសបានគល់ឈើមួយដំុដែលពុកផុយ ដែលមានទំងន់រហូតទៅដល់ ២៥ គីឡូក្រាមប៉ុន្តែអ្វីដែលគួរមានរឿងដ៏ភ្ញាក់ផ្អើលបំផុត
គឺវាមានតម្លៃដែលនឹងស្មានមិនដល់។ពួកគាត់រស់នៅក្នុងទីក្រុង
Changchun ប្រទេសចិន គាត់បាននិយាយរៀបរាប់ថា ដំបូល
គាត់គិតថាជាដំុឈើធម្មតាមួយតែប៉ុណ្ណោះ ដោយសារមានសម្បករឹង និង
ខាងក្នុងមានសភាពទន់ៗនោះ ទើបបុរសរូបនោះ បានយកវាមកដល់ផ្ទះ ។
គាត់បានយកវាមកលាងទឹករួចដាក់វាត្រំាទឹក បន្ទាប់មកគាត់ឃើញដំុឈើនោះមានសភាពប្លែក មានលក្ខណៈជាស្រទាប់ៗ និង មានពណ៌សស្អាត ។
ដោយសារមានការមន្ទិលសង្ស័យ បុរសជនជាតិចិនខាងលើ
ក៏ទៅរកអ្នកជំនាញមកពិនិត្យឱ្យច្បាស់លាស់ ។
លុះអ្នកជំនាញចុះមកពិនិត្យច្បាស់ហើយ ក៏សង្កេតឃើញថា
វាជាប្រភេទផ្សិត Taiguo Zhou ដ៏មានតម្លៃមួយ
ដោយគេសម្រេចចិត្តទិញក្នុងតម្លៃ ៨០០០ ដុល្លារ ប៉ុន្ដែបុរសខាងលើ និង
ប្រពន្ធមិនព្រមលក់ ដោយគិតថា វាអាចមានតម្លៃលើសនេះទៅទៀត ។
បើតាមការឱ្យដឹងអ្នកជំនាញ ប្រភេទផ្សិតនេះ
វាផ្ទុកអត្ថប្រយោជន៍ជាច្រើន និង
មានលក្ខណៈពិសេសជួយទប់ស្កាត់ជំងឺមហារីកបានយ៉ាងមានប្រសិទ្ធិភាពទៀតផង
ក្នុងនោះបុគ្គលិកវិទ្យាស្ថានផ្សិត Taiguo Zhou បានឱ្យម្លៃដល់ទៅ
៣៩.០០០ ដុល្លារក្នុងមួយក្រាម ។ បើគិតជាទឹកប្រាក់សរុប
ដែលបុរសរូបនេះទទួលបានពីផ្សិតនោះមានរហូតដល់ទៅ ៩៧៥ លានដុល្លារឯណោះ
៕