ចិន៖ អ្នកទេសចរមួយក្រុមក្នុងតំបន់ដាច់ស្រយាលមួយកន្លែងដែលស្ថិតនៅភាគខាងជើងប្រទេសចិន ពួកគាត់បានដើរកាត់ព្រៃមួយកន្លែងដែលតាមប្រវិត្តសាស្រ្តទីនោះគឺជាផ្នូរបុរាណតាំងពីសម័យរាជវង្សសុង។
ពេលកំពុងដើរលេងភ្លាមៗនោះចៃដន្យបុរសម្នាក់ក្នុងចំណោមអ្នកទេសចរទាំងអស់គាត់បានដើរធ្លាក់ចូលក្នុងរន្ធដៅមួយ ដែលពួកគេគិតជាវាជាផ្នូរបុរាណនោះហើយអ្នកទេសចរទំាងអ្នកគ្នានំាគ្នាជីកកាយដីចេញដើម្បីជួយទាញបុរសម្នាក់នោះមកវិញ ហើយមានអ្នកខ្លះក៏សើចថាបុរសម្នាក់នោះពិតជាស៊យមែនព្រោះគេគ្រប់គ្នាដើរមិនអីអីតែគាត់ម្នាក់ដែលដើរធ្លាក់ចុះ ក្នុងផ្នូរបុរាណនោះ។
នៅពេលពួគេកាយដីចេញមានមាត់ធំដែលអាចជួយទាញបុរសនោះឡើងមកលើបានហើយគ្រប់គ្នាបំរុងទាញគាត់មកលើវិញ តែភ្លាមៗនោះបុរសម្នាកនោះនិយាយថា៖ ” ឈប់ខ្ញុំដូចជាឃើញអ្វីម្យាងនៅក្នុងនេះ”គាត់ក៏បានកាយដីមើលកែ្បរ ខ្លួន គាត់វាពិតណា គាត់បានរកឃើញរូបសំណាក់បុរាណជាច្រើននៅទីនោះ គាត់ក៏បានរូបចំលាក់ទំាងនោះយកមកខាងលើដីដែរ។
ពេលគាត់ឡើងមកខាងលើដីហើយ ពួកគេក៏បានទាក់ទាងទៅប៉ូលីស និង អ្នកជំនាញខាងប្រវត្តិសាស្រ្តក្នុង តំបន់នោះមកត្រួតពិន្យិតរូបសំណាក់បុរាណទាំងនោះ ឃើញថារូបសំណាក់នោះគឺជាវត្ថុបុរាណវប្បធម៌ នៅក្នុងសម័យរាជវង្សសុង ពួកគេក៏ស្នើរសុំវត្ថុបុរាណទំាងនោះពីបុរសម្នាក់នៅដើម្បីយកទៅរក្សាទុក្ខ។
ដោយសារតែអ្នកទេសចរម្នាក់នោះហើយទើបគេអាចរកឃើញវត្ថុបុរាណជាច្រើន ក្រោយមកខាងរដ្ឋាភិបាលក៏ បានផ្តល់ប្រាក់រង្វាន់ជាច្រើនទៅអោយបរុសម្នាក់នោះវាពិតជាសំណាងដល់អស្ចារ្យមែនព្រោះដំបូងឡើយគ្រប់គ្នា ថាគាត់ជួប ស៊យហើយដែលធ្លាក់ចុះក្នុងរន្ធដៅបែបនេះ៕






