បុរសដែលមានសប្បុសខ្មៅម្នាក់ ត្រូវ បានអ្នកភូមិសើចចំអក មិនមើលងាយគាត់ជាមនុស្សម្នាក់ដែលមិនការព្រោះតែអ្នកស្រុកថាគាត់ចំនាយពេលវេលាច្រើនធ្វើរឿងឥតប្រយោជន៏ទៅលើការជីករណ្តៅធ្វើជាស្រះទឹកដើម្បីស្តុកទឹកទុក (ពេលមានភ្លៀង)សម្រាប់ប្រើប្រាស់ក្នុងភូមិ។
បើទោះបីជាមានការបដិសេធមិនចូលរួមជួយ ពីសំណាក់អ្នកស្រុកភូមិយ៉ាងណាក្តី ប៉ុន្តែលោក នៅតែតាំងចិត្តជម្នះ ថានឹងធ្វើវាដោយខ្លួនឯងឲ្យទាល់តែបាន ដើម្បីជួយដល់សហគមន៍ដែលគាត់កំពុងរស់នៅ ដែលកំពុងជួបបញ្ហាកង្វះទឹក។ ព្រោះលោកជឿជាក់ថា ការគិតនិងការតាំងចិត្តរបស់លោក អាចនឹងទទួលបានជោគជ័យនៅថ្ងៃណាមួយជាមិនខាន។
បុរសដែលមានសប្បុសខ្មៅបានចំណាយពេលអស់២៧ឆ្នាំក្តីសុបិនជួយដល់អ្នកស្រុកភូមិរបស់គាត់
ក៏បានសម្រេច មានទឹកប្រើប្រាស់ដូចបំណង។ រណ្តៅស្រះនោះប្រៀបបីដូចជាប្រព័ន្ធធានារាស្រ្តដ៏អស្ចារ្យ មានទំហំ ៤,០០០ម៉ែត្រការ៉េ និងមានជម្រៅ៤ម៉ែត្រកន្លះ។
ជាមួយនឹងសមិទ្ធផលដ៏អស្ចារ្យនេះ បុរស ត្រូវបានអ្នកភូមិជាច្រើន នាំគ្នាអរគុណ សរសើរពីទឹកចិត្តមោះមុតរបស់លោក និងថែមទាំងចាត់ទុករូបលោក ជាវីរបុរសសង្គ្រោះសហគមន៍ម្នាក់ដ៏អស្ចារ្យរបស់ខ្លួនថែមទៀតផង។
គួរឲ្យដឹងថា សព្វថ្ងៃរដ្ឋ Chhattisgarh បាននិងកំពុងប្រឈមមុខនឹងគ្រោះរាំងស្ងួតធ្ងន់ធ្ងរ ហើយបើនៅរដូវវស្សា (រដូវភ្លៀង) វិញ បរិមាណទឹកភ្លៀងដែលទទួលបាន គឺក្នុងចំនួនតិចតួចបំផុត។ ពោលគឺជាមធ្យមទទួលបានតិចជាង១០ភាគរយ ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ ៕


