ថោកទាបម្ល៉េះ ! គ្រូបង្រៀនម្នាក់ចាប់រំលោភកូនសិស្សខ្លួនឯងដល់ទៅ៣នាក់ដោយប្រើល្បិចដ៍ថោកទាបបំផុត …….


សមត្ថកិច្ចនៃប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​បានឃាត់ខ្លួនគ្រូបង្រៀនម្នាក់ ពី​ករណី​ចាប់រំលោភ​លើ​កុមារី​ជា​សិស្ស​៣​នាក់​។សិស្សដែលត្រូវបានគ្រូល្មោភកាមចាប់រំលោភមានអាយុអាយុ​ចាប់ពី​៧​ឆ្នាំ​រហូត​ដល់​១១​ឆ្នាំ

ជន​ស​ង្ស័​ជា​គ្រូបង្រៀន​នេះ​ឈ្មោះ ខៃ សុ​វត្ថា អាយុ​២៨​ឆ្នាំ ជា​គ្រូ​ប​បង្រៀន​នៅ​សាលា​សហ​គម​កំរិត​បឋម​សិក្សា​នៅ​តំបន់​ដាច់​ស្រ​យ៉ា​ល​មួយ​ក្នុងភូមិ​កោះ​ដំបង ឃុំ​បឹង​ចារ ស្រុក​សំបូរ​។
តាមចម្លើយសារភាពថាខ្លួនល្បួង​នាង​ទៅ​បេះ​ផ្លែ​ល្មុត នៅ​ពេល​ទៅ​ដល់​កន្លែង​ស្ងាត់​ក៏​លួងលោម​ឲ្យ​នាង​ស្រាតខោ និង​ចាប់រំលោភ ។


ក្រោយមក​ទៀត​គ្រូ​រូប​នេះ ក៏​បបួល​កូនសិស្ស​ស្រី​ម្នាក់​ទៀត​អាយុ​១១​ឆ្នាំ ឲ្យ​ទៅ​កាច់​រំពាត់​នៅ​ខាងក្រោយ​សាលា រួច​ក៏​ល្បូ​ង​លួង​ចាប់រំលោភ ។ រហូត​មក​ដល់​ខែកញ្ញា ជនសង្ស័យ​ជា​គ្រូបង្រៀន​នេះ ក៏​ធ្វើ​សកម្មភាព​ទៅ​លើ​កុមារី​ម្នាក់​ទៀត​អាយុ​៧​ឆ្នាំ​ឲ្យ​ទៅ​បោច​វ​ល្លិ៍​ក្នុង​ព្រៃ ដើម្បី​យក​មក​ធ្វើ​ថ្នាំ​ស្រោច​បន្លែ​ក្នុង​សាលា ស្រាប់តែ​ចាប់រំលោភ​នាង​ទៀត ទើប​បែកធ្លាយ​តែ​ម្តង​។
បើ​ទោះជា​បែប​ណា​ក្រោយ​ការ​បែកធ្លាយ​ពី​សកម្មភាព​ចាប់រំលោភ​របស់​ជនសង្ស័យ​ជា​គ្រូ​មក​លើ​កុមារី​ជា​សិស្ស​ម្នាក់ ដែល​បាន​មក​ប្តឹង​អាជ្ញាធរ ទើប​មាន​កុមារី​រង​គ្រោះ​២​នាក់​ផ្សេង​ទៀត​បាន​មក​ដាក់​ពាក្យបណ្តឹង​ជា​បន្តបន្ទាប់​រហូត​៣​នាក់​។