នេះបើតាមការលើកឡើងរបស់គ្រូចិនស៊ែដ៏ពីរបៀបតាំងអាសនៈព្រះដូចខាងក្រោម៖
១. ហាមដាច់ខាតដាក់អាសនៈព្រះនៅជញ្ជាំងបង្គន់ឬបន្ទប់ទឹក។
ផ្អែកតាមធាតុទាំង ៥
ធាតុទឹកពីបង្គន់នឹងពន្លត់ធាតុភ្លើងនៃវត្ថុស័ក្តិសិទ្ធរបស់អាសនៈ
ព្រះ។
២. ហាមដាក់ទល់មុខទ្វារចូលផ្ទះ។
ទ្វារផ្ទះតំណាងឱ្យការហូរចូលទ្រព្យសម្បត្តិ
ហើយប្រសិនបើចរន្តទ្រព្យហូរចូលចំពីមុខអាសនៈព្រះ វានឹងបង្កចលាចល
ហើយទ្រព្យក៏នឹងមិនហ៊ានចូលផ្ទះនោះដែរ។
៣. ហាមដាក់លើធ្នឹមដែលមានស្នាមឆ្កូត ឬមេធ្នឹម។
ធ្នឹមជួយជំរុញថាមពលនៃវត្ថុស័ក្តិសិទ្ធឱ្យរឹតតែពូកែ។
ហើយប្រសិនបើមានស្នាមឆ្នូតប្រតាក
ក៏បានន័យស្មើនឹងការហូតយកថាមពលនោះចេញពីវត្ថុស័ក្តិសិទ្ធដូចគ្នា
។
៤. ហាមដាក់ក្នុងបន្ទប់ដេក
ព្រោះព្រះត្រូវបានចាត់ទុកជារបស់មិនអាចមើលងាយមើលថោកបានឡើយ។
ការដាក់អាសនៈព្រះក្នុងបន្ទប់ដេកមានន័យស្មើនឹងការប្រមាថព្រះ។
៥. ហាមព្យួរអាសនៈព្រះពីធ្នឹមផ្ទះ
ព្រោះវាបើកាលណាព្យួរអាសនៈព្រះវានឹងធ្វើឱ្យអាសនៈយោលយោគឥតឈប់ឈរ
នេះមានន័យស្មើនឹងអស្ថេរភាព
ហើយវត្ថុស័ក្តិសិទ្ធក៏មិនហ៊ាននៅទីកន្លែងបែបនេះដែរ។
ការដាក់ហ៊ឹងព្រះឱ្យត្រូវក្បួនហុងស៊ុយ កុំ ឱ្យរកស៊ី ឡុងចុង នឹង មានលាភចូលផ្ទះ
ការដាក់ហ៊ឹងព្រះនៅក្នុងផ្ទះឱ្យត្រូវក្បួនហុងស៊ុយ
ហ៊ឹងព្រះជាវត្ថុសក្ក័សិទ្ធ ជាទីសក្ការៈដែលម្ចាស់ផ្ទះត្រូវយកចិត្តទុកដាក់សម្អាតថែទាំឱ្យបានល្អ ជាពិសេសរាល់ ការរៀបចំ រឺដាក់តាំងហ៊ឹងព្រះ អ្នកត្រូវសិក្សាមើលទីតាំងឱ្យបានសមរម្យពុំមែនយើងចេះតែដាក់តាម ចិត្តនឹកឃើញនោះទេ ព្រោះវាអាចធ្វើឱ្យប៉ះពាល់ ដល់លាភសំណាង សុភមង្គលរបស់អ្នកក្នុងផ្ទះផងដែរ។
ដាក់ហ៊ឹងព្រះបានល្អ វត្ថុស័ក្តសិទ្ធជួយឃុំគ្រង
អ្នកមិនគួរដាក់ហ៊ឹងព្រះនៅក្រោមរន្នូត ឬធ្នឹមផ្ទះបានទេ ព្រោះវាអាចសង្កត់ វត្ថុស័ក្តសិទ្ធិ និងមិនគួរដាក់ ហ៊ឹងព្រះនៅជិតបន្ទប់ចម្អិនអាហារ និងកុំដាក់ វត្ថុស័ក្តសិទ្ធិនោះទៅជិតពិដានឱ្យសោះ។ ហ៊ឹងព្រះ ដែលដាក់នៅចំ ទីតាំងល្អសមស្របជាសិរីមង្គលដល់អ្នកនៅក្នុងផ្ទះ ឱ្យមានសេចក្តីសុខចំរើន។ ជាពិសេសកុំផ្លាស់ប្តូរហ៊ឹងព្រះ ញឹកញាប់ពេក ព្រោះវាជាការបំផ្លាញភាពរឹងមាំរបស់ក្រុមគ្រួសារ។
ការដាក់ហ៊ឹងព្រះខុសកន្លែងរាសីជីវិតចុះទាប
ទីតាំងដ៏ល្អរបស់ហ៊ឹងព្រះ គឺបរិវេណ្ញដែលស្ងប់ស្ងៀម មិនមានមនុស្សដើរឆ្លងកាត់ចុះឡើងពេញមួយថ្ងៃ។ ហ៊ឹងព្រះដែលស្ថិតនៅចំបរិវេណជិតបន្ទប់ទឹក ជិតកាំជណ្តើរ ក្រោមកាំជណ្តើរ ជិតបន្ទប់បាយចាត់ទុកថាជាទីតាំងមិនល្អ ធ្វើឱ្យរាសីការងារចុះទាប សុខភាពអ្នកក្នុងផ្ទះទ្រុឌទ្រោមចុះខ្សោយ។
ថែទាំងហ៊ឹងព្រះឱ្យស្អាតជានិច្ច
ហ៊ឹងព្រះ ហ៊ឹងបូជាទេវតា និងវត្ថុស័ក្តសិទ្ធិទាំងឡាយ គួរថែរក្សាឱ្យស្អាតជានិច្ច ឧស្សាហ៏ជូតសម្អាតផ្លាស់ប្តូរផ្កា ស្រស់ៗ ឧស្សាហ៏ផ្លាស់ប្តូរទឹកថ្លា ដាក់ក្នុងកែវតូចៗ និងឧស្សាហ៏អុជធូបទៀនបូជា កុំឱ្យយូរថ្ងៃពេក។ ហ៊ឹងព្រះដែលស្អាត នឹងបញ្ជូនអនភាពខ្លាំងក្លា ហៅជោគលាភ និងសេចក្តីរីកចម្រើនចូលមកក្នុងផ្ទះបាន។
មិនត្រូវដាក់ហ៊ឹងព្រះក្នុងបន្ទប់ដេកទេ
ការដាក់ហ៊ឹងព្រះ ឬតុសក្ការៈបូជា នៅក្នុង បន្ទប់ដេក ជាទង្វើពុំគួរធ្វើទេ ព្រោះទង្វើការសម្តែងចេញនូវ សេចក្តីស្រលាញ់ចំពោះគ្នានៅក្នុងបន្ទប់ដេកនោះ ជាប្រការដែលមិនសមស្របទាល់តែសោះចំពោះវត្ថុសក្ត័សិទ្ធិ ដោយវា នឹងធ្វើឱ្យគូស្វាមី ភរិយាត្រូវប្រឈមមុខនឹងបញ្ហាលុយកាក់ ហើយថែមទាំងធ្វើឱ្យគូស្វាមីភរិយា មានតែរឿង ទាស់ទែងគ្នា មិនយល់ចិត្តថ្លើមគ្នា។ ម្យ៉ាងទៀត វាថែមទាំងធ្វើឱ្យមានផលប៉ះពាល់ដល់មុខដំណែងការងារ ធ្វើឱ្យ មិនមានភាពរីកចម្រើន។
ការដាក់ហ៊ឹងព្រះលើខ្នងទូ
ផ្ទះដែលមិនមានបន្ទប់ផ្វាយបង្គំព្រះ មិនធ្វើហ៊ឹងសក្ការបូជា នៅជាប់ជញ្ជាំង ព្រោះតែផ្ទៃបន្ទប់សម្រាប់ ប្រើប្រាស់ក្នុង មិនផ្តល់ឱកាសឱ្យ ក៏អាចដាក់ហ៊ឹងព្រះ នៅលើខ្នងទូបាន។ ប៉ុន្តែ គួររៀបចំ និងរកទីតាំងដាក់ ឱ្យបានសមរម្យ។ ហ៊ឹងព្រះ គួរស្អិតនៅកន្លែងខ្ពស់ជាងក្បាលមនុស្ស។ ការដាក់ហ៊ឹងនៅលើខ្នងទូ ដែលមិនខ្ពស់ប៉ុន្មាន អ្នកដើរឆ្លងកាត់ទៅមក ម្តុំហ៊ឹងព្រះទាបជាង ចាត់ទុកថាមិនល្អទេ នឹងធ្វើឱ្យអាប់ជោគរាសី។








