មានរឿងចៃដន្យមួយដែលអ្នកសារព័ត៌មានបរទេសម្នាក់បាននាំរឿងរ៉ាវរបស់បុរសម្នាក់ ដែលបានទិញរថយន្តមួយទឹកពីឃ្លាំងលក់រថយន្ដមួយកន្លែង បើមើលតាមសភាពរថយន្តមួយនេះ វាដូចជារថយន្តមួយទឹកទូទៅដែរ ប៉ុន្ដែអ្វីដែលខុសធម្មតានោះគឺកញ្ចក់ទ្វារខាងក្រោយមិនអាចទាញចុះឡើងបានឡើយ។
នៅពេលនោះគាត់បានគិតថាវាប្រហែលជាមានអ្វីជាប់គាំងហើយមើលទៅ ណាមួយរថយន្ដរបស់គាត់ចាស់ដែរទៅហើយ អាចនឹងប្រឈមមុខក្នុងការខូចខ្លះៗដែរ ទើបគាត់ក៏បានសម្រេចចិត្តនាំយកឡានមួយនេះទៅឲ្យជាងកាត់កញ្ចក់ដើម្បីត្រួតពិនិត្យមើលថាខាងក្នុង វាមានអ្វីជាប់ឬអត់? តែពេលបើកឡើងក៏ភ្ញាក់ផ្អើលគ្រប់គ្នាព្រោះគាត់បានឃើញមានថង់ខ្មៅខ្ចប់វត្ថុនៅខាងក្នុងមួយ។








