បុរសម្នាក់បាចលុយចោលពេញមន្ទីរពេទ្យ ក្រោយពីវេជ្ជបណ្ឌិតប្រាប់រឿងបែបនេះដល់គេ...
ប្រទេសចិន៖ ហេតុការណ៏នេះបានកើតឡើងក្នុងប្រទេសចិនបន្ទាប់ពីបុរសបានមកដល់មន្ទីរពេទ្យ ដើម្បីអោយគ្រូពេទ្យពិនិត្យ និងព្យាបាលជំងឺអោយគាត់។ គាត់បានស្ពាយកាបូបលុយមួយកាបូបមកជាមួួយ។គាត់បានជួបពិភាក្សាជាមួយគ្រូពេទ្យជំនាញជំងឺរបស់គាត់ ក្រោយមកលោកគ្រូពេទ្យ
អោយគាត់មកបូមឈាមធ្វើតេសឈាមដើម្បីរកមើលរោគវិនិច្ឆេគ ។
បន្ទាប់មកលទ្ធបានបង្ហាញថា
គាត់មានជំងឺមហារីកដំណាក់កាលចុងក្រោយ ដោយគ្រូពេទ្យជំនាញបានប្រាប់ថា គាត់គ្មានលទ្ធភាពព្យាបាលទេ។ ប៉ុន្តែគាត់នូវទទូចអោយគ្រូពេទ្យព្យាបាលជំងឺអោយគាត់ ដោយនិយាយថា គាត់
មានលុយច្រើនណាស់ គាត់នឹងចំណាយលុយទំាងអស់សំរាប់ព្យាបាល ប៉ុន្តែគ្រូពេទ្យបាននិយាយ
ជំងឺមហារីកដំណាក់ចុងក្រោយ ទោះបីមានលុយច្រើនយ៉ាងណាក៏មើលមិនជាដែល គ្រាន់តែលឺភ្លាម គាត់បានបាចលុយចោលពេញមន្ទីរពេទ្យ ហើយនិយាយយកលុយមកធ្វើអីបើសុខភាពទិញមិនបានផង។
រឿងរ៉ាវគួរឲ្យរំជួលចិត្តនេះបានធ្វើឲ្យអ្នកលេងអ៊ីនធើណិតជាច្រើនមានការចាប់អារម្មណ៍ជាខ្លាំង។
ពួកគេទាំងអស់បាននាំគ្នាបញ្ចេញមតិលើកទឹកចិត្តចំពោះអ្នកជម្ងឺដែលមិនត្រូវបានស្គាល់អត្តសញ្ញាណ
រូបនេះ។ គួរបញ្ជាក់ផងដែរថា ពត៌មានលម្អិតនៃការបង្ហោះមួយនេះមិនទាន់ត្រូវបានផ្ទៀងផ្ទាត់នោះតេ។
វាអាចទៅរួចដែលថារូបថតត្រូវបានថតចេញពីហេតុការណ៍ផ្សេង។
ហើយមានប្រភពនៃរឿងរ៉ាវនេះមួយចំនួនបានបញ្ចាក់ថា អ្នកជម្ងឺ គឺជាមនុស្សស្រី៕
ចុះប្រិយមិត្តអ្នកអានគិតយ៉ាងម៉េចដែរ លុយមិនអាចទិញអ្វីគ្រប់យ៉ាងបាននោះទេ!ត្រូវអត់


