ការដែលគេងស្រមុក អាចបង្កើនហានីភ័យនៃជំងឺមហារីកដល់ទៅជិត ៥ដង បើយោងតាមការស្រាវជ្រាវថ្មីមួយ។ ការស្រមុក ត្រូវបានគេដឹងជាយូរមកហើយថា អាចធ្វើឲ្យអុកស៊ីសែនមានមិនគ្រប់គ្រាន់ក្នុងខ្លួនរយៈពេលជា ច្រើនម៉ោង ខណៈដែលក្រុមអ្នកស្រាវជ្រាវបានជឿជាក់ថា ការមានកម្រិតអុកស៊ីសែនក្នុងឈាមទាប អាចវិវឌ្ឍទៅរកជំងឺមហារីក។
មុនចេញជាលទ្ធផលនេះ ក្រុមអ្នកស្រាវជ្រាវរបស់អាមេរិក បានធ្វើការត្រួតពិនិត្យទៅលើមនុស្សជាង ១៥០០នាក់ រយៈពេល ២២ឆ្នាំ។ ពួកគេបានរកឃើញថា អ្នកដែលមានបញ្ហាដង្ហើមពេលគេង (គេងស្រមុក) មានអត្រាដល់ទៅ ៤,៨ដង លើសអ្នកដែលមិនគេងស្រមុក ក្នុងការប្រឈមមុខនឹងជំងឺមហារីក។
គួរបញ្ជាក់ផងដែរថា ការស្រមុក គឺកើតឡើងដោយសារផ្លូវដង្ហើមជួបបញ្ហាកំឡុងពេលដកដង្ហើម ដែលធ្វើឲ្យអ្នកដែលកំពុងគេងលក់ ត្រូវព្យាយាមដកដង្ហើម។
ការស្រមុកនេះ ក៏ទាក់ទងទៅនឹងបញ្ហាសុខភាពផ្សេងទៀតផងដែរ ដូចជាការធាត់លើសទម្ងន់ ជំងឺទឹកនោមផ្អែម ជំងឺលើសឈាម ជំងឺគាំងបេះដូង និងជំងឺដាច់សរសៃឈាមក្នុងខួរក្បាលជាដើម៕
វិធីលឿនបំផុត៤ យ៉ាងដើម្បីបញ្ឈប់ការគេងស្រមុក៖
- បន្ថយទម្ងន់របស់អ្នក៖ នៅក្នុងការសិក្សាបានបង្ហាញថា ៥០% នៃមនុស្សលើសទម្ងន់ តែងតែមានបញ្ហាគេងស្រមុក ជាងមនុស្សដែលមានទម្ងន់ធម្មតា។
- លះបង់ចោលទម្លាប់អាក្រក់ពីរ គឺផឹកគ្រឿងស្រវឹង និងជក់បារី៖ ការជក់បារីនិង គ្រឿងស្រវឹងធ្វើឲ្យរំខានដល់ប្រព័ន្ធខ្យល់ចេញចូលក្នុងច្រមុះរបស់អ្នក ធ្វើឲ្យថយចុះចរន្តខ្យល់ បណ្ដាលឲ្យពិបាកក្នុងការដកដង្ហើមតាមច្រមុះ។
- កុំគេងផ្ងារ៖ គេងផ្ងារអាចជំរុញឲ្យអ្នកបង្កើនឱកាសគេងស្រមុកនៅពេលយប់។ ការគេងបែបនេះធ្វើឲ្យផ្លូវដង្ហើមរបស់អ្នកមិនសូវមានស្ថិរភាព និងងាយស្រួលធ្លាក់ចុះ។
- បញ្ចេញសំឡេងខ្លាំងឲ្យបានញឹកញាប់៖ បញ្ចេញសំឡេងខ្លាំងក្នុងន័យស្រែកច្រៀង លេងកម្សាន្ត ឲ្យបានញឹកញាប់អាចជួយអ្នកកាត់បន្ថយការគេងស្រមុក របស់អ្នកជាងអ្នកដែលបិទមាត់មិនបញ្ចេញសំឡេងអ្វីសោះ។
**វិធីព្យាបាល៖**
- គ្រឿងផ្សំ៖
- ខ្ញីស្រស់ ១ដុំ
- ផ្លែប៉ោម ២ផ្លែ
- ការ៉ុត ២ មើមតូច
- ក្រូចឆ្មារ ១/ ៤ផ្លែ (លើសពីនេះក៏បានតាមចំណង់ចំណូលចិត្ត)។
2. វិធីធ្វើ៖
- ក្រឡុកគ្រឿងផ្សំទាំងអស់នេះ នៅក្នុងម៉ាស៊ីនក្រឡុកឱ្យម៉ដ្ឋល្អ។
3. វិធីប្រើ៖
- ពិសា ២ម៉ោងមុនពេលចូលគេង រៀងរាល់ថ្ងៃ។
- ខ្ញុំបាទសូមចែកជូនវិធីព្យាបាលនេះ សម្រាប់ជាព័ត៌មាន និងជាចំណេះដឹងសូមពិនិត្យ និងពិគ្រោះយោបល់ជា មួយវេជ្ជបណ្ឌិត ឬគ្រូពេទ្រជំនាញឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងបាន នៅពេលដែលមិនមានជម្រើសផ្សេង។









