
ចំពោះ គម្រោង វិនិយោគបង្កើតរោងចក្រតម្លើងរថយន្តគ្រប់ប្រភេទ ម៉ូតូ ម៉ាស៊ីនត្រជាក់ នឹងត្រូវបង្កើតឡើងស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសនៃកំពង់ផែពហុបំណងរបស់ ក្រុមហ៊ុន ទ្រី ភាព គ្រុប ស្ថិតនៅក្នុងខេត្តកំពត លើផ្ទៃដីជិត១០០ ហិកតា ដែលនឹងត្រូវប្រើប្រាស់ទុនវិនិយោគជំហ៊ានដំបូងចំនួន ៣០ លានដុល្លា។

ចំណែក យានដ្ឋានជួសជុលរថយន្តទំនើបគ្រប់ស៊េរី នឹងបង្កើតឡើងនៅភូមិកន្ទោកជើង ឃុំកន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមរយៈការចាប់ដៃវិនិយោគរួមគ្នានេះ ក្រុមហ៊ុនទាំងពីរនឹងជម្រុញកិច្ចសហការ នេះឱ្យបានល្អនិងឆាប់រហ័ស ដើម្បីផ្តល់ការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដល់បុគ្គលិក-កម្មករក្នុងស្រុក ឱ្យឆ្លើយតប ទៅនឹងកិច្ចសហការល្អរវាងប្រទេសកម្ពុជា និងប្រទេសចិន។

គួរជម្រាបផងដែរថា ក្រុមហ៊ុន Try Pheap Group ក៏បានចាប់ដៃជាមួយ ក្រុមហ៊ុនចិន Sichuan Grand Royal Group បោះទុនវិនិយោគប្រមាណ៥០លានដុល្លារដើម្បីបើដំណើរការរោងចក្រដំឡើងម៉ូតូដ៏ធំមួយដែលមានទីតំាងស្ថិតនៅស្រុកអង្គស្នូល ខេត្តកណ្តាល៕




