(ភ្នំពេញ) ៖ នៅថ្ងៃទី ២៦ ខែកញ្ញានេះ ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសពត៌មាន ដោយបញ្ជាក់ថា ករណីប្រជាពលរដ្ឋដែល បានស្លាប់ដោយសារការបរិភោគសាច់ជ្រូកព្រៃឆៅកាលពេលកន្លងទៅនោះ គឺដោយសារតែសាច់ជ្រូកព្រៃនេះមានដង្កូវព្រូន ហើយបង្ករជា ជំងឺ ទ្រីស៊ីណែឡា ។

សូមរំលឹកថា ប្រជាពលរដ្នជាច្រើនបានឈឺស្លាប់និងខ្លះទៀតសម្រាកព្យាបាលនៅមន្ទីរពេទ្យ ដោយសារតែការបរិភោគ សាច់ជ្រូវព្រៃឆៅ ដែល ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងនៅច្រកតោ ស្ថិតក្នុងឃុំមានរិទ្ធ ស្រុកសណ្តាន់ ខេត្តកំពង់ធំ ជិតបរិវេណម្ដុំព្រៃឡង់ ។

បើតាម លោក តុប កក្ដា ប្រធានមន្ទីរបរិស្ថាន ខេត្តកំពង់ធំ បានឲ្យដឹងថា ជុំវិញការ ឈឺស្លាប់ជាបន្តបន្ទាប់របស់ប្រជាពលរដ្ន តែតាមការអះអាង របស់គ្រូពេទ្យ ថាជារោគសញ្ញា បារ៉ាស៊ីត ដែលមាននៅក្នុងសាច់ឆៅ បន្លែឆៅ ទឹកឆៅទាំងនោះ ដោយអាការះក្ដៅ ឈឺ ហើមសាច់ដុំ អស់កំលាំង ចុករោយពេញរាង្គកាយ តែឥឡុវនេះមានប្រជាពលរដ្ន ជាច្រើនអ្នក កំពុងឈឺល្មមៗ ព្យាបាលនៅតាមភូមិនិង ៣នាក់ដែលឈឺធ្ងន់ បានបញ្ចូលទៅមន្ទីរពេទ្យកាលម៉ែត្រ ក្នុងនោះ មាន មន្ត្រីអនុរក្សការពារឧទ្យានធនធានធម្មជាតិព្រៃឡង់ម្នាក់ឈ្មោះឆេង សុខ ឆី អាយុ៣១ឆ្នាំ បានស្លាប់ និង ចំនួន ១៣ នាក់បានបញ្ចូនទៅព្យាបាលនៅប្រទេស វៀតណាម តែនៅមិនទាន ធូរស្បើយនៅឡើយទេ។

មកដល់ពេលនេះ ក្រៅពីឧទ្យាននុក្សដែលបានស្លាប់មុនគេនោះ គឺមានប្រជាពលរដ្ឋចំនួន៦នាក់ទៀតបានស្លាប់ជាបន្ដបន្ទាប់ មានឈ្មោះ ទី១-ឈ្មោះ អ៊ុល ជីន ភេទប្រុស អាយុ២៨ឆ្នាំ ទី២-ឈ្មោះ ហ៊ិន ញ៉ឹម ភេទប្រុសអាយុ៤៩ឆ្នាំ ស្លាប់ កាលពីថ្ងៃទី១៩ ,ទី៣ ឈ្មោះ ផេង ច្រាញ់ ភេទប្រុសអាយុប្រហែល៣៨ឆ្នាំ ,ទី៤ ឈ្មោះ សាំ គួន ភេទប្រុស អាយុ៤០ឆ្នាំ ,ទី៥ ឈ្មោះ ហ៊ីង ភន ភេទប្រុស អាយុ៣៧ឆ្នាំ ,ទី៦ ឈ្មោះ ប៉ាត ឌីន ភេទប្រុស អាយុ៣៣ឆ្នាំ៕







