សម្បីតែ!​​​​​ ​ដេនីក្វាន់ បញ្ចេញប្រតិកម្ម ក្រោយស្ទាយសក់របស់លោក ខេមរៈ សេរីមន្ត

 

 

 ក្រោយកំពូលតារាចំរៀង ខេមរៈ សេរីមន្ត ចូលផលិតកម្មហង្ស មាស ហើយចេញបទចំរៀងដំបូងរបស់

ខ្លួនត្រូវបានគេរិះគន់យ៉ាងច្រើនចំពោះម៉ូតរបស់ខ្លួន។ប៉ុន្តែទន្ទឹមនឹងនេះ កញ្ញា​ ដេនី ក្វាន់ ដែលជាអតីត​

 

 

 

តារាស៊ីចស៊ីមួយរូប ក៏បានធ្វើការបញ្ចេញមតិបកទៅកាន់ពាក្យរិះគន់ថា៖ “ហេតុអីត្រូវជេរគាត់??? គាត់ខុសអី??? នេះគ្រាន់តែជា Style របស់គាត់សោះក៏ទើសដែរ។ គាត់ជាតារាចឹងហើយវាមិនមានអីប្លែកទេ ធម្មតា តារាគេមិនសូវលេង Style ដដែលៗនោះទេ ស្អប់ម្ល៉េះអាអ្នកតែស្ករតាមនឹង…អ្នកខ្លះចាំអង្គុយតែទើសគេដោយមិនគិតថាខ្លួនអែងគេជេរសឹងពេញប្រទេសហើយអារឿង… ខ្ជិលនិយាយច្រើនណាស់អ្វីដែលខ្ញុំចង់និយាយគឺ (ខ្ញុំស្រលាញ់លោក ខេមរះ សេរីមន្ត) យ៉ាងណាក៏នៅតែគាំទ្រពេញបេះដូង I’m your fan ។” គួរបញ្ជាក់ផងដែរថា ថ្មីៗនេះ ក៏មានតារាខ្មែរយើងគឺតារាចម្រៀង ម៉ៃ សុគន្ធ បានចេញមុខរិះគន់នូវម៉ូដសក់របស់ ខេមរៈ សិរីមន្ត ថាជាម៉ូដចម្លងតាមតារាចម្រៀងកាដាណា Justin Bieber ផងដែរ៕