ហង់ហ្ស៊ូៈ ក្រុមអ្នកស្រាវជ្រាវនៅក្នុងប្រទេសចិន បានរកឃើញថាឱសថមួយប្រភេទដែលប្រើសម្រាប់ព្យាបាលជំងឺទឹកនោមផ្អែមអាចមានប្រសិទ្ធិភាពខ្ពស់ប្រឆាំងនឹងរោគមហារីកសុដន់បានពូកែសក្តិសិទ្ធ។
យោងតាមមជ្ឈមណ្ឌលជាតិនៃជំងឺមហារីកបានឲ្យដឹងថា ពលរដ្ឋប្រមាណជាង៧០.០០០នាក់ បានស្លាប់ ដោយសារតែជំងឺមហារីកសុដន់ នៅក្នុងប្រទេសចិនជារៀងរាល់ឆ្នាំ។
លោក ដុង ចិនហ្វាង ជាសាស្ត្រាចារ្យមួយរូបមកពីសាលាសាលកវិទ្យាល័យ ឱសថសាស្រ្តនៅក្រុងហ្សេជៀង បាននិយាយថា ជំងឺមហារីកសុដន់មានផលជាអវិជ្ជមានត្រីគុណ ដែលជាទូទៅជំងឺមហារីកសុដន់នេះមានការវិវត្តន៍ ដោយមានរោគសញ្ញាសំខាន់៤ ដែលអនុប្រភេទបង្កជាជំងឺមហារីកសុដន់។
ជំងឺនេះបានរីករាលដាលយ៉ាងរហ័ស ឬធ្វើឲ្យប៉ះពាល់ដល់ខួរក្បាល និងសួត។ បច្ចុប្បន្ននេះ គេនិយមព្យាបាលរោគមួយនេះដោយប្រើប្រាស់នូវវិធីវះកាត់យកទម្រង់នៃកោសិកាមហារីកសុដន់ចេញ ដែលជាវិធីសាស្ត្រក្នុងការប្រើប្រាស់ថ្នាំដើម្បីព្យាបាល។
យោងតាមការបញ្ជាក់ពីលោក ដុង និងសហការីរបស់លោកដែលស្រាវជ្រាវលើបញ្ហានេះចំនួន៨នាក់ផ្សេងទៀតបានបញ្ជាក់ថា យើងបានរកឃើញនូវថ្នាំមួយប្រភេទដែលហៅថា AKR1B1 ដែលវាមានសកម្មភាពមួយទៅប្រឆាំងនឹងកោសិកាមហារីកសុដន់ដែលមានវិជ្ជមានត្រីគុណនោះ ហើយអាចជួយឲ្យកោសិកាអាចដុះលូតលាស់មកធម្មតា ក្នុងរយៈពេលមួយខ្លីទៀតផង ។
ក្រុមអ្នកស្រាវជ្រាវ ក៏បានរកឃើញឱសថមួយប្រភេទឈ្មោះថា eplrestat ដែលជាឱសថត្រូវបានគេហាមឃាត់មិនឲ្យប្រើប្រាស់ដូច AKR1B1 ហើយត្រូវបានអនុម័តឲ្យប្រើប្រាស់នៅក្នុងប្រទេសជប៉ុន ដើម្បីប្រកួតប្រជែងក្នុងការព្យាបាលជំងឺទឹកនោមផ្អែម ដែលវាមានសមត្ថភាពអាចទប់ស្កាត់ការរីកធំធាត់ និងធ្វើឲ្យជំងឺប្រែក្លាយជា កោសិកាមហារីក។
លោក ដុង បានបញ្ជាក់ថា ការរកឃើញនេះ គឺស្ថិតនៅក្នុងដំណាក់កាលពិសោធន៍នៅឡើយទេ ។ ថាតើ ថ្នាំ epalrestat អាចត្រូវបានយកទៅដាក់បញ្ចូលសម្រាប់ការប្រើប្រាស់ក្នុងការព្យាបាល នាថ្ងៃអនាគតនៅពេលដែលការធ្វើតេស្តរួចរាល់នោះ។
អត្ថបទដែលលើកឡើងនូវព័ត៌មានលម្អិតនៃការស្រាវជ្រាវខាងលើ ត្រូវចុះផ្សាយនៅលើទំព័រទស្សនាវដ្តីពិសោធន៍ផ្នែកឱសថ កាលពីថ្ងៃទី៧ ខែមីនា កន្លងទៅនេះ៕
