អ្នកក្នុងភូមីដាលគាត់ថាជាមនុស្សឆ្កួតឥតបានការ! ដែលទៅដាំដើមត្នោត ដល់ទៅ7ហិតា លុះ20ឆ្នាំក្រោយមកស្រាប់តែ…




មានពេលខ្លះសកម្មភាពរបស់មនុស្សម្នាក់ៗមិនដូចគ្នាទេ ហើយតែងតែមានបំណងចង់ធ្វើអីមួយដោយមាន គំរោង ហើយគំរោងទំាងអស់នោះត្រូវបានលាក់លុះត្រាតែទទួលបានជោគជ័យទើបបាន
បង្ហាញ។

ជាក់ស្តែងមានរឿងមួយដែលជារឿងពិតដែលបានកើតក្នុងប្រទេសថៃ លោកតាម្នាក់បានចំណាយពេលវេលាដំាដើមត្នោតទៅដល់ ៧ហិតា ។សកម្មភាពនៃការដំាដើម្បីត្នោតនេះត្រូវបានអ្នកភូមិដែល
នៅជាប់ភូមិផងរបងក្បែរគ្នាថាគាត់ជាមនុស្សឆ្កួត និងមានការងារធ្វើមួយថ្ងៃៗ គិតតែធ្វើរឿងឆ្កួតៗ
សូម្បីតែបងប្អូនរបស់គាត់ក៏មើលងាយគាត់ដែរ។

លុះ ២០ឆ្នំាក្រោយអ្នកដែលបានមើលងាយគាត់បែរជាមកធ្វើការអោយគាត់ និងសរសើរគ្នាគ្រប់ៗគ្នា
ដោយសារតែដើមត្នោតដែលគាត់បានដំានោះត្រូវបានទទួលផល ដូចជា៖ស្លឹកគាត់កាត់យកទៅលក់ឯផ្សារ ផ្លែបេះធ្វើនំ ទឹកត្នោតអាចបាននិយាយរួមមួយតួត្នោតអាចទទួលបានផលទំាងអស់។

ក្នុងមួយថ្ងៃៗគាត់អាចទទួលបានប្រាក់កំរៃ រាប់មឺុនបាតពីដើម្បីត្នោត។


តម្លៃ៖

  • ធ្វើអីក៏ដោយសុទ្ធតែមានតម្លៃ សំខាន់យើងមិនបោះបង់ការព្យាយាមចោល
  • តត់ៗពេញបំពង់ទុងៗកន្លះហឺត
  • សូមកុំវាយតម្លៃមនុស្សតែសំបកក្រៅ