ល្បីថា ម៉ារ៉ា ប៊ុណ្ណា និង អតីតប្រពន្ធជៀស ស្រួច សាត រស្មី ស្រលាញ់គ្នា ស្រាប់តែ សាវិន ហ្វីលីព បញ្ចេញសារថា....!



ភ្នំពេញ៖ ថ្មីៗនេះ មានរឿងបែកធ្លាយមួយ ដែលថា តារាចម្រៀង លោកម៉ារ៉ា ប៊ុណ្ណា មាន ទំនាក់ទំនងស្នេហា ជាមួយនឹងអតីតប្រពន្ធលោក ជៀស ស្រួច គឺកញ្ញា សាត រស្មី។
មិនតែប៉ុណ្ណោះ ក៏មានសារព័ត៌មានក្នុងស្រុកមួយ បានសរសេរថា ពួកគេ ទើបតែស្រលាញ់គ្នា បានប៉ុន្មានខែនេះប៉ុណ្ណោះ។ ប៉ុន្តែទោះបីជាយ៉ាងណា ក៏នៅតែ មានមតិជាច្រើន នៅតែមិនជឿថា ពួកគេ ស្រលាញ់គ្នានោះដែរ។
ប៉ុន្តែស្រាប់តែ មានតារាមួយដួង ដែលមានរូបសម្រស់ស្រស់សង្ហា លោក សាវិន ហ្វីលីព បានសរសេរសារមួយ ខាងលើសារព័ត៌មាននោះ ដោយលើកឡើងថា «សូមអបអរសាទរដល់ ម៉ារ៉ា ប៊ុណ្ណា , បុរសពិត !!!»។
ពាក្យពេចន៍របស់លោក​ ហាក់ដូចជា ចង់ប្រាប់មហាជនថា ថារឿងទំនាក់ទំនង​ រវាង លោក ម៉ារ៉ា ប៊ុណ្ណា និង  អ្នកនាង សាត រស្មី គឺជារឿងពិត មិនមែនលេងសើចនោះទេ។
យ៉ាងណាមិញ យើងចាំតាមដាន បន្តទៀតថា ពួកគេទាំងពីរ ពិតជាស្រលាញ់គ្នា មែនដែរឬអត់៕



ប្រភព៖ https://www.khmerload.com/news/65735