មែនក៏អី ! សិស្សស្រី​ទាំងអស់​ត្រូវ​ហាម​មិនឱ្យ​ពាក់អាវ​ទ្រនាប់​ក្នុងថ្ងៃប្រឡង


ព្រោះតែ ចង់ រឹតបន្តឹង គុណភាព ចំណេះវិជ្ជា របស់ សិស្ស ក្នុងការ ប្រឡង ចូល សាកលវិទ្យាល័យ នានា ក្នុងប្រទេស ឥណ្ឌា ដូចនេះ ទើប រដ្ឋមន្ត្រីក្រសួង អប់រំ ឥណ្ឌា បានដាក់ កំហិត ឱ្យ តាមដាន សកម្មភាព រប ស់ សិស្ស យ៉ាង យកចិត្តទុកដាក់ ការពារ ដោយ ធ្វើយ៉ាងណា មិនឱ្យ មាន សិស្ស ណា ម្នាក់ បើក មើល ឯកសារ ឬ ចំលង គ្នា ឡើយ ដែល សូម្បីតែ សម្លៀកបំពាក់ ក៏ត្រូវ តែ តឹងរឹង ដែរ ព្រោះ ខ្លាច សិស្ស លាក់ ឯកសារ ចូលក្នុង មណ្ឌល់ ប្រឡង ។
អ្វីដែល ធ្វើឱ្យ មនុស្ស ជាច្រើន ទូទាំង ពិភពលោក ហួសចិត្ត បំផុត នោះ គឺ សម្រាប់ សិស្ស ស្រី គ្មាន សិទ្ធ ពាក់អាវ ទ្រនាប់ ឡើយ នៅក្នុង ថ្ងៃ ប្រឡង ។
ទោះជា យ៉ាងណាក្ដី ទាំងនេះ គឺជា ប្រពៃណី មួយ របស់ សិស្សសាលា នៅ ឥណ្ឌា ក្នុង ថ្ងៃ ប្រឡង ចូល សាកលវិទ្យាល័យ ហើយ សម្រាប់ សាកលវិទ្យាល័យ វេជ្ជសាស្ត្រ មួយ ក្នុងប្រទេស ឥណ្ឌា គឺមាន បម្រាម ក្នុង ថ្ងៃ ប្រឡង ចូល ដូចជា មិន អនុញ្ញាតឱ្យ ស្លៀក សម្លៀកបំពាក់ ពណ៌ ខ្មៅ ខោអាវ ដែលមាន លក្ខណៈ វែងៗ ហាម ពាក់ ស្រោមជើង និង ជាពិសេស សម្រាប់ សិស្សស្រី គឺ ត្រូវតែ ដោះអាវ ទ្រនាប់ ចេញ មុនពេល ចូល ប្រឡង ។
ជាមួយគ្នានេះ សិស្សស្រី ម្នាក់ បាន ប្រាប់ សារព័ត៌មាន មួយ របស់ ឥណ្ឌា ថា កាលពី ថ្ងៃ ធ្វើតេស្ត ប្រឡង នៅក្នុង មជ្ឈមណ្ឌល់ មួយ ក្នុង រដ្ឋ Kerala នាង ត្រូវបាន ធ្លាក់ ដោយ ស្វ័យប្រវត្តិ នៅពេលដែល ត្រួតពិនិត្យ ៕
ម៉ា នី