ឪពុកចិត្តខ្មៅ! ធ្វើទារុណកម្មកូនអាយុ ៣ ខែរហូតដល់ស្លាប់ដោយសារតែ…
សារពត៏មានជាច្រើនបានចុះផ្សាយពីឪពុកតិរច្ឆានបានធ្វើទារុណកម្មកូនអាយុ ៣ ខែរហូតដល់ស្លាប់ដោយសារតែទ្រំានឹងសំឡេងកូនយំមិនបានហេតុការណ៏នេះ កើតឡើង នៅភាគខាងជើងទីក្រុង Jakarta ប្រទេសឥណ្ឌូនេស៊ី ។
តាមចម្លើយសារភាពរបស់ឪពុកចិត្តខ្មៅ ខ្លួនកំពុងតែដកលក់ស្រួលស្រាប់តែកូនស្រែកយំខ្លំាងៗ ធ្វើអោយរំខាន ភា្លមនោះខ្លួនមានអារម្មណ៏មួរម៉ៅយ៉ាងខ្លំាង បានស្ទុះយកកំប៉ុងវាយក្បាលកូនប៉ុន្តែ
កូនមិនព្រមបាត់ឈប់យំ ហើយបែរជាយំកាន់តែខ្លាំងទៅៗ រហូតធ្វើឱ្យឪពុកខឹងទ្រាំលែងបានក៏យកខ្នើយមកខ្ទប់មាត់ ដែលធ្វើឱ្យកូនបាត់មាត់ឈឹង ហើយស្មានតែកូនបាត់យំបុរសរូបនោះក៏បាន
ដេកបន្តទៀត ។
ស្រាប់តែព្រឹកឡើង បានដកខ្នើយ ពេលដែលដកខ្នើយចេញពីមាត់របស់កូនទើបបានដឹងថាកូនដាច់ខ្យល់ស្លាប់បាត់ទៅហើយ។ទោះជាយ៉ាងណាសមត្ថកិច្ចបានឃាត់ខ្លួនដាក់គុក២០ឆ្នំា។
គួរបញ្ជាក់ដែរថា បុរសជាជនបង្ករូបនោះ ជាមនុស្សគ្មានការងារធ្វើឡើយ ទើបនារីជាប្រពន្ធបានសម្រេចចិត្តចេញទៅធ្វើក្រៅផ្ទះបាត់ៗ ទុកឱ្យរូបគេនៅផ្ទះមើលកូន ប៉ុន្តែមិននឹកស្មានថា បុរសរូបនេះដាច់ចិត្តធ្វើដល់ថ្នាក់សម្លាប់កូនខ្លួនឯងដូចនេះសោះ ។
ប្រភព៖ Worldofbuzz




