បងប្អូនដែលត្រូវគេលួចឡានម៉ូតូកំពុងតែមានអារម្មណ៏សប្បាយចិត្ត !ក្រោយសមត្ថកិច្ច ឆែកឆេរហាងបញ្ចាំនៅខណ្ឌសែនសុខ រកឃើញម៉ូតូ៥១គ្រឿងអត់ឯកសារ និងឡាន៤គ្រឿងអត់ស្លាកលេខ អត់ឯកសារ



ភ្នំពេញ ៖ដោយមានការឯកភាពរាជធានីភ្នំពេញ ឯ.ឧឃួង ស្រេងអភិបាលនៃគណៈអភិ​បាលរាជធានី​​ភ្នំពេញ​បានដាក់កំណត់រយៈ ពេល២សប្តាហ៍ ដើម្បីអោយអជ្ញាធ័រទំាងដប់ពីរ ខណ្ខ័
ចុះបង្រ្កាប កន្លែង បព្ចាំា និងកន្លែងល្បែងសីុសងដែលគ្មានច្បាប់។


នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧ អាជ្ញាធរពាក់ព័ន្ធផងដែរ បានចុះធ្វើការត្រួតពិនិត្យទីតាំង បញ្ចាំ២កន្លែងផ្សេងគ្នា ទីតាំងបញ្ចាំទី១យីហោ(ពន្លឺភ្នំមាស) ដកហូតម៉ូតូ សរុប៥៧គ្រឿង ដោយក្នុងនោះមានចំនួន ៤២គ្រឿងមិនមានឯកសារត្រឹមត្រូវ និងម៉ូតូ១៥គ្រឿងទៀតមានឯកសារត្រឹមត្រូវ(អាចជាប់ពាក់ព័ន្ធនិងផលចោរកម្ម) ។ ស្ថិតនៅផ្ទះលេខ១១បេ ផ្លូវលេខ១៨៦ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក ។ ចំណែកទីតាំងបញ្ចាំទី២ យីហោ(ជាង គី) សមត្ថកិច្ចមិនមានដកហូតអ្វីនោះទេ តែផ្អាកអាជីវកម្មបណ្ដោះអាសន្នដើម្បីអោយម្ចាស់បានសុំច្បាប់អោយបានត្រឹមត្រូវ ស្ថិតនៅ ផ្ទះលេខ០៩ ផ្លូវ១៨៦ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក ។
បងប្អូនដែលត្រូវគេលួចឡានម៉ូតូកំពុងតែមានអារម្មណ៏ភ័យអរ !ក្រោយសមត្ថកិច្ច ឆែកឆេរហាងបញ្ចាំនៅខណ្ឌសែនសុខ រកឃើញម៉ូតូ៥១គ្រឿងអត់ឯកសារ និងឡាន៤គ្រឿង​អត់ស្លាកលេខ អត់ឯកសារព្រោះ ពួកគិតថានឹងអាចមានម៉ូតូ និងឡានរបស់​ពួកគាត់ ដែលបានបាត់កាលពីមុន ត្រូវបានរកឃើញ។