មនុស្សជាច្រើនគឺកំពុងបរិភោគអាហារដូចៗគ្នារៀងរាល់ថ្ងៃ ដែលមិនល្អដល់សុខភាព។ ពួកគេមិនបានប្រុងប្រយ័ត្ន ការបរិភោគអាហារដូចជាសាច់ជ្រូក និងសាច់គោដែលអាចមានព្រូនប្រភេទជាក់លាក់មួយចំនួន ដែលប៉ះពាល់ដល់សុខភាព។
នៅពេលព្រូនទាំងនោះចូលដល់រាងកាយរបស់អ្នក ពួកវាអាចជ្រៀតចូលភ្នែក ជាលិកា និងសូម្បីតែខួរក្បាលក៏ចូលបានដែរ។ គ្រាន់តែគិតក៏ធ្វើឱ្យអ្នកព្រឺសម្បុរដែរ ប៉ុន្ដែរឿងនេះនៅតែអាចកើតឡើងបាន។
ទោះជាយ៉ាងណាក៏ការការពារប្រសើរជាងព្យាបាល ហើយក៏មិនមែនហាមមិនអោយញ៉ាំសាច់ជ្រូកដែរ គ្រាន់តែថាអ្នកត្រូវចម្អិនវាអោយបានឆ្អិនល្អសិន មិននឹងញ៉ាំដើម្បីការពារពីបញ្ហាមួយនេះ។
យោងតាមវេជ្ជបណ្ឌិតជាច្រើនមកពីមន្ទីរពេទ្យ Addenbrookes Hospital នៅ Cambridge អ្នកជំងឺម្នាក់បានមកមន្ទីរពេទ្យដោយសារតែឈឺក្បាលធ្ងន់ធ្ងរ។អ្នកជំងឺបានត្រឡប់មកម្ដងទៀត បន្ទាប់ពីធ្វើតេស្ដ ហើយនៅពេលនោះគាត់បានបកស្រាយរោគសញ្ញារបស់គាត់។ គាត់និយាយថា គាត់បានទៅប្រទេសចិន ថៃ ជប៉ុន និងកូរ៉េខាងត្បូង ដែលគេស្គាល់ថាជាប្រទេសសម្បូរប៉ារ៉ាស៊ីត Spirometra Erinaceieuropaei ច្រើនបំផុត។ដោយឈឺក្បាល អ្នកជំងឺក៏មានបទពិសោធន៍ប្រកាច់ និងខ្សោយ ដែលជារោគសញ្ញាបណ្ដាលមកពីប៉ារ៉ាស៊ីត។
បន្ទាប់ពីធ្វើរោគវិនិច្ឆ័យរកឃើញថាគាត់ឆ្លងប៉ារ៉ាស៊ីត Sparganosis វេជ្ជបណ្ឌិតភ្លាមបានវះកាត់យកប៉ារ៉ាស៊ីតនោះចេញ ដោយសារតែមានតែផ្លូវមួយនេះទេដែលអាចព្យាបាលបាន។
Thaeniasis ត្រូវបានគេស្គាល់ថា បណ្ដាលមកពីតេនញ៉ាសាច់គោ តេនញ៉ាសាច់ជ្រូក និងព្រូនទំពក់អាស៊ី។ ហើយមនុស្សគ្រប់គ្នាអាចនឹងឆ្លងវាប្រសិនបើពិសាសាច់ឆៅ។ សូមពិនិត្យឱ្យច្បាស់ប្រភេទសាច់គោ និងសាច់ជ្រូក ក្រែងលោមានប្រភេទព្រូននិងតេនញ៉ាដូចខាងលើ ដែលអាចជ្រៀតចូលក្នុងកែវភ្នែកនិងខួរក្បាលរបស់លោកអ្នកបាន៕
ប្រភព៖ kh-empire






