នឹងស្មានមិនដល់ នី មន្នីនាថ ហ៊ានធ្វើដាក់គូនដណ្តឹងដល់ថ្នាក់នេះសោះព្រោះតែ..


បើតាមគណនីហ្វេសប៊ុករបស់បុគ្គលម្នាក់ដែលមានឈ្មោះ Vann Sina បានរៀបរាប់ថា៖«តារាសំដែង នី មុនីនាថ ពិតជាពូកែសំដែងមែន កុំថាឡើយតែក្នុងខ្សែភាពយន្ត សូម្បីតែក្រៅខ្សែរភាពយន្ត ក៏ពូកែរដែល ហេតុតែដើម្បីលុយ តារាសំដែងម្នាក់នេះប្រើល្បិចបោកប្រាស់ សាហាវបំផុត ដោយយកការភ្ជាប់ពាក្យជាមួយ បុរសអនិកជនខ្មែរក្រៅប្រទេសម្នាក់នេះ ដើម្បីផ្តល់ទំនុកចិត្តអោយ គូរដណ្តឹងម្នាក់នេះផ្តល់លុយអោយ ទិញឡានជិះ ទិញដី នឹងធ្វើផ្ទះអោយនាង ថែមទាំងទិញគ្រឿងអលង្ការ គ្រឿងពេជ្រមួយចំនួនធំថែមទៀផង។ ចុងក្រោយដល់ពេលសំភាសជាប់ ហើយធ្លាក់វីសារត្រូវទៅរស់នៅអាមេរិក នី មុន្នីនាថ បែជាបរិសេធមិនទៅវិញ ថែមទាំងសុំផ្តាច់ពាក្យនឹងគូរដណ្តឹង។ ទង្វើរបស់ នី មុន្នីនាថ មិនត្រឹមតែមិនផ្តល់តំលៃដល់ខ្លួនឯងនោះទេ ថែមទាំងធ្វើអោយអ្នកសិល្បៈដែលគេថ្លៃថ្នូរផ្សេងៗទៀត ត្រូវអាប់អោនដោយសារនាងតែម្នាក់គត់។ហេតុដូចច្នេះសូមអនិកជនខ្មែរនៅក្រៅប្រទេសមួយចំនួន នឹងឧញ៉ាដែលនៅក្នុុងស្រុកខ្មែរ បើមានទំនាក់ទំនងស្នេហ៍ ជាមួយតារាសំដែង នី មុន្នីនាថ ម្នាក់នេះ គួតែប្រុងប្រយ័ត្នអោយមែនទែន ដើម្បីកុំអោយចាញ់បោក ដូចអនិកជនខ្មែរដែលនៅក្នុងរូបភាពនេះ តទៅទៀត»។
អ្វីដែលសំខាន់ជាងនេះទៅទៀត​ គូដណ្តឹងរបស់នាង ក៏បានបញ្ចេញសារ ស្របពេលផ្ទុះ រឿងបែកធ្លាយមួយនោះ ដោយលោកបានសរសេរថា« ក្តីស្រលាញ់ និងភាពស្មោះត្រង់ បែរជាទទួលបាន ភាពបោកប្រាស់របស់អ្នកទៅវិញ តែអ្នកត្រូវដឹងថា មនុស្សបោកប្រាស់ដូចជារូបអ្នក គ្មានតម្លៃ ឲ្យខ្ញុំត្រូវឈឺចាប់ដែរ តែអ្វីដែលខ្ញុំឈឺចាប់ គឺជាការសោកស្តាយ ទំហំក្តីស្រលាញ់ និងភាពស្មោះត្រង់ របស់ខ្ញុំ ដែលធ្លាប់ផ្តល់ឲ្យមនុស្សបោកប្រាស់​តែប៉ុណ្ណោះ»។
ក្នុងនោះ ក៏មានអ្នកលេងបណ្តាញសង្គម បានសាកសួរថា តើជារឿងពិតមែនទេ ដែលលោក និង នី មុនីនាថ ឈានដល់ការបែកបាក់? រូបលោក ក៏បានឆ្លើយ គឺជារឿងពិតទៀតផង។
ចំពោះកញ្ញា នី មុនីនាថ ដូចជាស្ងប់ស្ងាត់ និងគ្មានប្រតិកម្មអ្វីបន្តិចសោះឡើយ ទាំងដែលរឿងមួយនេះកំពុងចែកចាយពាសពេញបណ្ដាញសង្គម។