ជួយស៊ែរយកតែបុណ្យផងចុះ ! ខ្ញុំបាត់ឪពុកតាំងពីថ្ងៃទី០៨មកម្ល៉េះ គាត់ថា ទៅជួបភ្ញៀវនៅឯកំពង់ឆ្នាំង តែពេលនេះហើយមិនទាន់ឃើញគាត់ត្រឡប់មកផ្ទះវិញទេ
ABC ទទួលបានពីប្រិយមិត្តសុំប្រកាសរកឪពុក : សូម ABC Family News ជួយផ្សាព្វផ្សាយស្វែងរកឱពុកខ្ញុំផង។ គាត់បាត់ខ្លួនតាំងពីថ្ងៃ ០៨/០៨/២០១៧ ម៉ោង១៥:០០។ គាត់ថា ទៅជួបភ្ញៀវនៅឯកំពង់ឆ្នាំង រហូតមកដល់ថ្ងៃនេះនៅតែមិនទាន់ឃើញគាត់ត្រលប់មកវិញទេ។ ខ្ញុំនឹងក្រុមគ្រួសារខំស្វែងរកគាត់ដល់កំពុងឆ្នាំង នឹងភ្នំពេញហើយនៅតែមិនឃើញគាត់សោះ។ ដូច្នេះហើយ ខ្ញុំនឹងក្រុមគ្រួសារ ព្រួយបារម្មណ៌យ៉ាងខ្លាំង ខ្លាចមានគេធ្វើបាប ឫគ្រោះថ្នាក់អ្វីមួយកើតឡើង។ ដូច្នេះហើយសូមABC Family News ជួយ Share ក្នុង Facebook នឹងផ្សព្វផ្សាយតាម Radioដើម្បីស្វែរកផង។ សូមអគុណ។
គាត់ឈ្មោះ :ជា សារ៉េត ( CHEA SARET)
អាយុះ: ៤៨ឆ្នាំ
ជិះឡាន: Land cruiser ពណ៌សរ ផ្លាក់លេខ 2AD 5088
សំលៀកបំពាក់ពេលបាត់ខ្លួន ដូចទៅនឹងរូបថតខាងក្រោម
គាត់ស្នាក់នៅ ភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល។
បើបងប្អូនណាស្គាល់ភិនភាគខាងលើ សូមទំនាក់ទំនងមកលេខ ក្រុមគ្រួសារខ្ញុំ 016 212278 ។ សូមអគុណ ABC News







