ឧញ៉ា ចិត្តធម៌ ម៉ុង ឬទ្ធី ដែលតែងតែចេញមុខជួយទុរគុទជន និងជនក្រីជាច្រើននាក់រួចមកហើយនោះ ពេលនេះ គាត់បានចំណាយលុយអស់ប្រមាណជា ១.០០០ដុល្លារ ដើម្បីជួយដល់សត្វអណ្តើកក្អែក និងអណ្តើកសាកលជាចំនួន ១៩ក្បាល ដែលមានទំងន់ដល់ទៅ ៥១គីឡូក្រាម ។
លោកបានលើកឡើងថា «ដើម្បីជួយស្រោចស្រង់អាយុជីវិតសត្វអណ្ដើកក្អែក និងអណ្ដើកសាកល់ចំនួន១៩ក្បាលទម្ងន់៥១គីឡូក្រាម យកមកប្រលែងនៅទីតាំងដែលមានសុវត្ថិភាពគេចផុតពីចំហុយឬឆាក្តៅបាននោះ ខ្ញុំត្រូវចំណាយថវិការសរុបប្រមាណជា១.០០០ដុល្លារ វេលាម៉ោង៨ព្រឹកថ្ងៃអាទិត្យទី១៣ខែសីហាឆ្នាំ២១៧ ខ្ញុំបានដឹកនាំពួកគេទាំង១៩ក្បាល ក្នុងនោះរួមមានទាំងប្រពន្ធកូនអាចមានដល់ចៅថែមទៀតផងក៏មិនដឹងដែ មើលមុខមាត់ដូចៗគ្នាគ្រាន់តែមានតូច មានមធ្យម និងមានធំតែប៉ុណ្ណោះ» ៕






