ជួយស៊ែរម្មាក់មួយៗដើម្បីសង្រោ្គះជីវិតមនុស្សផង!!! ទុក្ខដូចធ្វើបុណ្យផងទៅ !សូមបញ្ឈប់ភ្លាម ការពាក់ខ្សែក្រវ៉ាត់ឡាន អោយកូនរបស់អ្នក ពេលគេគេងលក់!ព្រោះវាអាចធ្វើអោយ...!
កំឡុងពេលបើកបរឡាន តើអ្នកធ្លាប់ បំពាក់ខ្សែក្រវ៉ាត់ អោយកូន ដែលទើបតែមាន អាយុក្រោម 2 ឆ្នាំ របស់អ្នក ដែរឬទេ នៅពេលដែល គេកំពុងគេងលក់? ប្រសិនបើធ្លាប់ ឬកំពុងតែធ្វើបែបនេះនោះ សូមអ្នកបញ្ឈប់ភ្លាម បើមិនអញ្ចឹងទេនោះ អ្នកអាចនឹង បាត់បង់ រូបគេជាក់ជាមិនខាន។ តើមូលហេតុអ្វីទៅ បានជាត្រូវបញ្ឈប់ ការធ្វើបែបនេះ?
យោងទៅតាម ការសិក្សា ទៅលើករណីចំនួន 47 ដែលស្តីអំពី ក្មេងអាយុក្រោម 2 ឆ្នាំ បានស្លាប់ បន្ទាប់ពីត្រូវបាន បំពាក់ខ្សែក្រវ៉ាត់ អោយគេ ខណៈពេលដែល កំពុងតែគេងលង់លក់ អ្នកជំនាញ បានអោយដឹងថា “នេះគឺដោយសារតែ ខ្សែក្រវ៉ាត់ ដែលជួបទប់គេនោះ តឹងពេក (ព្រោះមិនមែនផលិត សម្រាប់ជួយ ទប់ក្មេងតូចៗ ពេលគេគេងលក់) និងម្យ៉ាងវិញទៀត ក៏ដោយសារតែ ការបើកបរ មិនប្រយ័ត្ន ដូចជា ការចាប់ហ្រ្វាំង, បើកលឿន ឬបើកលើផ្លូវ ដែលមានគ្រហុក ធ្វើអោយ ដង្ហើមរបស់គេដង្ហក់ និងដោយសារតែ ការយោល ផ្អឹបនឹង ខ្សែក្រវ៉ាត់ ខ្លាំងពេក។
បន្ថែមពីនេះ អ្នកជំនាញ ក៏បានណែនាំ ដល់អាណាព្យាបាល ទាំងអស់គ្នា ដែលថា គួរតែបើកបរ មួយៗ ប្រសិនបើ ក្មេងតូចៗ កំពុងតែគេងលក់ ឬប្រើប្រាស់ ឧបករណ៍ផ្សេងៗ ជំនួសអោយ ខ្សែក្រវ៉ាត់ឡាន ដូចជា កៅអីសម្រាប់ក្មេង ប្រើប្រាស់ នៅក្នុងឡាន ជាដើម ទើបមិនធ្វើអោយ ប៉ះពាល់ ដល់ពួកគេ។

