មន្ត្រី​ថៃ​រកឃើញ​វត្ថុ​បុរាណ​ខ្មែរ​យ៉ាងច្រើន​ធ្វើ​អំពី​មាស នៅ​បាត​ព្រះ​ចេតិយ​វត្ត​បុរាណ​ក្នុង​ខេត្ត​អយុធ្យា​អតីត​ទឹកដី​ខ្មែរ​


រវាង​ពុទ្ធសករាជ ២៤៩៩-២៥០១ នាយកដ្ឋាន​វិចិត្រសិល្បៈ​ថៃ​បាន​រកឃើញ​នៅ​បាត​ប្រាង្គ​នៃ​ព្រះ​ចេតិយ វត្ត​រាជា​បុរាណ នៅ​ខេត្ត​អយុធ្យា​គេ​បាន​រកឃើញ នូវ​វត្ថុ​បុរាណ​ជាច្រើន ដែលមាន​សម័យកាល​ខុសៗ​គ្នា​និង​មានតម្លៃ​ឥត​គណនា​។​


បុរាណវត្ថុ​ទាំងនោះ រួមមាន​គ្រឿងអលង្កា​ស្តេច គ្រឿង​ក្សត្រ​ថៃ​អយុធ្យា ចម្លាក់​តំណាង​ព្រះពុទ្ធ​អង្គ​ធ្វើ​អំពី​មាស​ដាំ​ត្បូង ព្រះ​បដិមា​ពុម្ព ព្រះ​សិរី​រឹក​ធាតុ​៘ ក្នុងចំណោម​បុរាណវត្ថុ​ដ៏​ល្អ​ប្រណិត​ទាំងនោះ ដែល​សព្វថ្ងៃ​តម្កល់​នៅ​សារមន្ទីរ​ចៅ​សាម​ប្រ៉ា​យា នៅ​ខេត្ត​អយុធ្យា យើង​ច្រើន​មាន​បុរាណវត្ថុ​មួយចំនួន​ដែលមាន​លក្ខណៈ​ជា​សិល្បៈ​ខ្មែរ ព្រោះ​ត្រូវបាន​ផលិតឡើង​មុន​ការកាន់កាប់​ខេត្ត​នេះ ដោយ​ព្រះមហាក្សត្រ​ថៃ​ទៅទៀត ។​







ប្រភព khmerapsara