មនុស្សភាគច្រើនមានគ្រួសារមានប្រវត្តិជំងឺបេះដូង លើសទម្ងន់ និងលើសសម្ពាធឈាម ដូច្នេះហើយគេក៏អាចទស្សទាយថាអ្នកក៏មានឱកាសកើតជំងឺទាំងនេះដែរ។
យោងតាមការស្រាវជ្រាវថ្មីៗនេះបង្ហាញថា រោមត្រចៀកមានទំនាក់ទំនងនឹងជំងឺគាំងបេះដូង។ ជំងឺបេះដូងគឺនាំមុខគេនៃករណីស្លាប់របស់ប្រជាជនអាមេរិក។ ក្នុងមួយឆ្នាំមានប្រជាជនអាមេរិកស្លាប់ ៦១ ម៉ឺននាក់ដោយសារគាំងបេះដូង។ រោមត្រចៀកនេះផ្សាភ្ជាប់ទៅនឹងកម្រិតអ័រម៉ូន Testosterone ដែលពាក់ព័ន្ធនឹងជំងឺគាំងបេះដូង។
អត្រានៃជំងឺត្បៀតសរសៃឈាមបេះដូងត្រូវបានប្រៀបធៀបរវាងបុរសដែលមានផ្នត់ត្រចៀកឬគ្មានផ្នត់ត្រចៀក ក្នុងប្រទសឥណ្ឌា។ ពួកគេរកឃើញថាមនុស្សមានរោមត្រចៀក និងផ្នត់លើត្រចៀកមានជាប់ពាក់ព័ន្ធនឹងជំងឺត្បៀតសរសៃឈាមបេះដូង។
ប៉ុន្ដែមានទ្រឹស្ដីមួយបង្ហាញថា រោមត្រចៀកដុះវែងៗអាចមកពីអតុល្យភាពអ័រម៉ូន Testosterone សម្រាប់អ្នកដែលមានអាយុចាស់។ យ៉ាងណាមិញ ដើម្បីប្រាកដថាអ្នកមានជំងឺនេះអ្នកគួរតែធ្វើតេស្ដឈាម ប្រសិនបើអ្នកឃើញមានរោមត្រចៀកបែបនេះ៕
វីធីងាយៗទេបងប្អូន ដោយគ្រាន់តែឈោងដៃប៉ះចុងជើង ! បងប្អូនមានបញ្ហាបេះដូងឬក៏អត់! សូមចែករំលែកវីធីងាយៗនេះផង
ដើម្បីដឹងថាបេះដូងដំណើរការល្អ ឬក៏មានបញ្ហា ក្រុមអ្នកស្រាវជ្រាវមួយក្រុមបានណែនាំវិធីពិនិត្យដ៏ងាយស្រួលមួយ ដោយគ្រាន់តែឈោងដៃទៅប៉ះចុងជើងប៉ុណ្ណោះ។ ប្រសិនបើរាងកាយរបស់លោកអ្នកនៅតែមានភាពទន់ដើម្បីឈោងទៅប៉ះដល់ចុងជើង មានន័យថា បេះដូងរបស់លោកអ្នកពិតជាមានសុខភាពល្អ។
ការដាក់ Stent ដើម្បីការពារជំងឺគាំងបេះដូង នៅពេលដែល អ្នកជំងឺបេះដូង ដែលមិនទាន់ឈាន ទៅដល់ ដំណាក់កាល គាំងបេះដូងនៅឡើយ ការព្យាបាលដោយ អន្ដរាគមន៍ ដូចជាការវះកាត់ ជួសជុលសរសៃ ឈាមបេះដូង អាចជួយទប់បញ្ហាបាន។
ប្រសិនបើរាងកាយរបស់លោកអ្នកនៅតែមានភាពទន់ដើម្បីឈោងទៅប៉ះដល់ចុងជើង មានន័យថា បេះដូងរបស់លោកអ្នកពិតជាមានសុខភាពល្អ។
ក្នុងព្រឹត្តិប័ត្រព័ត៌មាន Heart and Circulatory Physiology បានពន្យល់ថា តាមរយៈការធ្វើតេស្តមួយលើរាងកាយ (ចុងជើង) គេនឹងដឹងថាបេះដូងមានសុខភាពល្អ ឬក៏មិនល្អបាន។
វិធីធ្វើតេស្តគឺមានលក្ខណៈងាយស្រួលបំផុត គឺគ្រាន់តែអង្គុយសណ្តូកជើងឱ្យត្រង់ ហើយបញ្ឈរចុងជើងឱ្យត្រង់។ បន្ទាប់មកព្យាយាមឈោងដៃប៉ះចុងជើង។ ប្រសិនបើដងខ្លួនលោកអ្នកទន់គ្រប់គ្រាន់ល្មមដើម្បីប៉ះដល់ចុងជើងដែលបញ្ឈរត្រង់ មានន័យថា សុខភាពបេះដូងលោកអ្នកល្អធម្មតា។
ប៉ុន្តែប្រសិនបើឈោងដៃប៉ះមិនដល់ចុងជើងទេ មានន័យថា លោកអ្នកកំពុងមានបញ្ហាបេះដូងហើយ នេះដោយសារតែសរសៃឈាមរឹង ដែលជាកត្តានាំទៅកើតជំងឺបេះដូង។ នេះបើផ្អែកតាមការអះអាងរបស់វេជ្ជបណ្ឌិតជប៉ុន លោក Yamamoto។
សូមសាកល្បងទាំងអស់គ្នា ថាតើសុខភាពបេះដូងរបស់លោកអ្នកល្អ ឬក៏មិនល្អ៕



