សណ្តែកខៀវគឺជាសណ្តែកដែលមានសារធាតុចិញ្ចឹមច្រើនណាស់ ដូចនេះហើយវាជាសណ្តែកដែលអាចធ្វើឲ្យអ្នកមានសុខភាពល្អ មិនមានជំងឺផ្សេងៗមកបៀតបៀនឡើយ។
តើវាអាចផ្តល់អត្ថប្រយោជន៍អ្វីខ្លះដល់អ្នក? ក្រោយពេលដែលអ្នកយល់ដឹងរួច ចូលអ្នកបរិភោគវាឲ្យបានច្រើន។
វាអាចជួយបំបាត់ស្នាមអ៊ុចខ្មៅលើមុខអ្នកបាន ដោយគ្រាន់តែអ្នកត្រូវតែបរិភោគសណ្តែកខៀវនេះឲ្យច្រើនទៅបានហើយ។
បើអ្នកបរិភោគអាហារដែលធ្វើឲ្យអ្នកពុល អ្នកអាចដាំសណ្តែកខៀវមកផឹកបាន ដោយត្រូវតែដាំទឹកវាឲ្យក្រាស់ នោះវានឹងអាចបន្សាបជាតិពុលទាំងនោះបាន។
បើអ្នកមើលអ្វីមិនច្បាស់ អ្នកអាចយកសំបកនៃសណ្តែកខៀវចំនួន១៥ក្រាមមកដាំទឹកផឹកបាន នោះវានឹងធ្វើឲ្យភ្នែកអ្នកភ្លឺវិញហើយ ថែមទាំងអាចមើលវត្ថុផ្សេងៗបានច្បាស់ទៀតផង។
បើអ្នកមានជំងឺឈឺក្បាល អ្នកអាចយកសណ្តែកខៀវនេះមកធ្វើជាខ្នើយសម្រាប់គេងបាន នោះវានឹងធ្វើឲ្យអ្នកមានអារម្មណ៍ធូរស្រាលជាមិនខានឡើយ។
បើអ្នកមានជំងឺរាគរូស និងឈឺពោះ អ្នកអាចយកសណ្តែកខៀវដាំជាមួយម្រេចបាន នោះវានឹងជួយអ្នកឲ្យបាត់នូវអាការៈនេះបានហើយ។
បើអ្នកវិលមុខ ងងឹតភ្នែក អ្នកអាចដាំសណ្តែកខៀវមកបរិភោគបាន នោះវានឹងជួយអ្នកឲ្យមានអារម្មណ៍ធូរស្រាលជាងមុនជាមិនខានឡើយ។
បើស្បែកអ្នករមាស់ អ្នកក៏អាចបរិភោគសណ្តែកខៀវដែរ នោះវានឹងជួយអ្នកឲ្យបាត់នូវអាការៈរមាស់នេះបាន៕
៤. គ្រប់គ្រងជាតិស្ករក្នុងឈាម ៖ ចាប់ផ្ដើមបរិភោគសណ្ដែកខៀវពេលនេះ ជំងឺទឹកនោមផ្អែមប្រភេទ ១ ឬ ២ នឹងមិនកើតមានឡើយ ដោយសារតែសណ្ដែកខៀវជួយគ្រប់គ្រងជាតិមិនឱ្យឡើងខ្ពស់ក្នុងឈាម។
របៀបធ្វើ បបរសណ្តែកខៀវ
បបរសណ្តែកខៀវ គឺជាបង្អែមដែលមានភាពត្រជាក់ក្នុង មានផលល្អចំពោះសុខភាព។ ចូរលោក-អ្នកគ្រប់គ្នាឧស្សាហ៍បរិភោគបបរសណ្តែកខៀវ។
គ្រឿងផ្សំៈ
-សណ្តែកខៀវ ៥០០ ក្រាម
-ស្ករស ៥០០ ក្រាម
-ស្លឹកតយ តាមការចូលចិត្ត
របៀបចម្អិនៈ
-----សណ្តែកខៀវ ជ្រើសរើសយកប្រភេទគ្រាប់ស្មើរៗគ្នា ដាក់ត្រាំទឹកប្រមាណកន្លះម៉ោង ឯស្លឹកតយលាងអោយស្អាតចងជាបាច់។ ទឹកដាក់ប្រមាណ ២ លីត្រ ដាក់សណ្តែកចូលដាំ បើកភ្លើងតូចរម្ងាស់អោយសណ្តែកទន់ ដាក់ស្ករ និងស្លឹកតយចូល ទុកប្រមាណ ១៥ នាទី ក្រោយពីស្ករជ្រាបចូលសព្វសាច់សណ្តែកឬទុកអោយគោកបន្តិចគឺបាន ឯកម្រឹតផ្អែម គឺអាស្រ័យលើការចូលចិត្ត។
ការទទួលទានៈ ដួសដាក់ចានបរិភោគពេលក្តៅៗ ទើបឆ្ងាញ់ពិសារ៕