គូររូបសាក់ Henna ជាម៉ូតកំពុងពេញនិយមក្នុងស្រទាប់យុវវ័យ តែប្រយ័ត្នណា៎! វាពុំប្រាកដថា មានសុវត្ថិភាពឡើយ ។ ខាងក្រោមជាសាក្សី….រស់ម្នាក់ ។
នាងតូច Madison អាយុ ៧ ឆ្នាំ រស់នៅអង់គ្លេស បានទៅលេងនៅអេហ្ស៊ីពជាមួយក្រុមគ្រួសារ ។ ក្នុងសណ្ឋាគារដែលពួកគេស្នាក់នៅ មានសេវាគូររូបសាក់ Henna ។ នាងក៏សុំឪពុកគូររូបសាក់ ។
ពេលវិលមកផ្ទះវិញ នាងចាប់ផ្តើមទទួលអារម្មណ៍រមាស់ត្រង់កន្លែងដែលមាន «ថ្នាំគំនូរ» ហើយវារាលដាលខ្លាំងក្លាយជា «ពងទឹក» រួចមានខ្ទុះគួរឲ្យខ្លាច ។
ក្រុមគ្រួសារបាននាំទៅមន្ទីរពេទ្យ ។ ក្រុមវេជ្ជបណ្ឌិតប្រាប់ថា នាងរងឥទ្ធិពលនៃសារធាតុគីមីប្រើសំរាប់គូររូបសាក់ ។
ក្រុមវេជ្ជបណ្ឌិតបានប្រឹងប្រែងធ្វើការព្យាបាល តែវាចៀសពុំរួចពីការបន្សល់ទុកសម្លាកនៅថ្ងៃក្រោយបានឡើយ ។
មន្ទីរសុខាភិបាលអង់គ្លេស បានទូន្មានច្រើនដងហើយ ជុំវិញរឿងនេះ ។ ព្រោះគេដឹងថា ដោយចង់ចំណេញ ពួកធ្វើសេវានេះបានលួចលាយបន្ថែមពណ៌សំរាប់ជ្រលក់ក្រណាត់ហៅថា PPD គេអនុញ្ញាតត្រឹមឲ្យលាយក្នុងថ្នាំលាបសក់ តែរងការពិនិត្យយ៉ាងម៉ត់ចត់បំផុត ។

ពេលដែលសារធាតុ PPD (Parapheny lenediamine) ជ្រៀបចូលក្នុងស្បែក វានឹងធ្វើប្រតិកម្មដូចករណីខាងលើ ហើយបន្សល់ទុកនូវសម្លាកអស់មួយជីវិត ។
ដូច្នេះ ប្រិយមិត្តជួយចែករំលែកព័ត៌មាននេះ ដើម្បីបានដឹង និងបញ្ចៀសបានសម្លាកប្រចាំជីវិត ៕
ប្រភព៖ lptkhmer