អស់ជំនឿពេលដឹងរឿងទិញឡានគេបោក សូម្បីតែឡានទម្លាក់ពីកុងតឺន័រ! សូមចែករំលែកបន្តផង!
សព្វថ្ងៃអ្នកដែលដើរទិញឡានប្រាកដជាគិតលើតម្លៃជាចម្បង រួចហើយគិតលើគុណភាពឡាននោះស្អាតឬអត់ បូករួមម៉ាសុីនអែមមិនអែម។ ដោយឡែកអ្នកទិញសព្វថ្ងៃមិនចូលទិញឡានលក់តាមការ៉ាស់ទេ បែរជាចូលចិត្តទិញតាមការទម្លាក់ពីកុងតឺន័រផ្ទាល់ ដោយជឿជាក់ថាឡានស្អាត ហើយបានឃើញផ្ទាល់ភ្នែកថាឡានប៉ះត្រង់ណាខ្លះ ដែលអ្នកលក់មួយចំនួនទិញយកទៅជួសជុលសិនមុននឹងដាក់លក់។
ចំពោះបងប្រុស រិន ជីវ័ន្ត បុគ្គលិកក្រុមហ៊ុនទេសចរណ៍ បានឲ្យដឹងថា ៖ លោកទិញរថយន្ត បាឡែនជិះបាន ៥ ខែហើយ ដោយទិញទម្លាក់ផ្ទាល់ពីកុងតឺន៍រ។ លោកបន្តថា ឡានលោកទម្លាក់មកគឺស្អាត គ្រាន់តែកាងមុខ និង កាងក្រោយមិនស្អាតបែកខ្ទិចខ្ទី។ ហើយខ្ញុំធ្វើនេះធ្វើនោះថែមអស់ជិត ៥ រយដុល្លារថែមទៀត។ ខ្ញុំទុកចិត្តដោយសារគេឲ្យរូបនៅស្រុកគេមកហើយថាឡានហ្នឹងពិតជាបែបហ្នឹងដោយមានលេខតួ លេខម៉ាសុីនបង្ហាញច្បាស់លាស់។
ជីវ័ន្តបញ្ជាក់ថាទោះឡាននេះមានអីកើតឡើងដោយខ្ញុំមិនបានដឹងទៀត ក៏ខ្ញុំមិនស្តាយក្រោយដែរ ហើយ ៥ ខែនេះខ្ញុំក៏មិនមានបញ្ហាអីដែរ ជិះស្រួលមានសុវត្ថិភាពល្អ និង ជួយខ្ញុំនិង គ្រួសារខ្ញុំបានច្រើន។
បែរមកលោក សុវណ្ណ មុនី មន្ត្រីនគរបាល បានឲ្យដឹងថា៖ រូបខ្ញុំបានទិញឡាន Prius មួយគ្រឿងជិះបាន ១ ឆ្នាំហើយ។ គឺទិញពីការ៉ាស់មិត្តភិក្ត ដែលរៀនជាមួយគ្នាកាលវិទ្យាល័យ។ ខ្ញុំទុកចិត្តវា មិត្តខ្ញុំវាប្រាប់ត្រង់ថាឡានហ្នឹងប៉ះត្រង់ណា បាញ់ថ្នាំត្រង់ណា ខូចអី វាដូរអីខ្លះហើយ។ ខ្ញុំមិនខ្វល់ច្រើនទេ ព្រោះខ្ញុំទុកចិត្តមិត្តភិក្ត ហើយតម្លៃដែលវាលក់ឲ្យខ្ញុំគឺធូរថ្លៃជាងហាងឆេងទីផ្សាររថយន្តម៉ាក់នេះ។ តែបើនិយាយពីខូចគឺ ខូច ៤ ទៅ ៥ ដងដែរហើយ។ តែងតែមានបញ្ហាអាគុយ និង ប្រាំង ABS គ្រាន់តែដូរ ABS អស់ក្បែរ ៥០០ ដុល្លារទៅហើយ ហើយ អាគុយវិញ អស់ក្បែរ ៤០០ ដុល្លារដែរហើយ ក្រៅពីនោះតិចតួចមិនអីទេ។ លោកបន្ថែមថា ឡានយើងជិះវាខូចហើយ កុំបន្ទោសទៅលើនរណាម្នាក់អី ព្រោះយើងមិនដឹងទាំងអស់គ្នាថា របស់វាដល់ឆ្នាំវាត្រូវខូចគឺបែបហ្នឹង។ បើយើងមិនជិះក៏មិនខូច ហើយក៏មិនឈឺក្បាលជាមួយវាដែរ តែនេះតម្រូវការប្រចាំថ្ងៃ។
ចំណែកបងប្រុស សុខ ជា អ្នករកសុីឡាន អាចថាជាអ្នកគក់ជេរឡាន បានបកស្រាយសង្កត់ធ្ងន់ថា ៖ ឡានគេចង់បោកយើង គេបោកតាំងពីស្រុកគេ ខ្លាំងជាងបោកលក់ក្នុងការ៉ាស់ទៀត។ ព្រោះអ្នកលក់ទម្លាក់តាមកុងតឺន័រ ពួកវាឆ្លាតណាស់ ពេលខ្លះឡានវាទម្លាក់រួចមកហើយ ។ យកមកជួសជុលរួចហើយ បន្ទាប់មកដាក់ចូលក្នុងទូកុងតឺន័រវិញ រួចបានហៅអ្នកទិញមកធ្វើគោះទូម្តងទៀត។ សុខ ជា និយាយតទៀតថា ហើយ មានអាខ្លះទៀតវាបញ្ជូនកូនចៅវាទៅធ្វើឡានដល់ស្រុកគេរួចទៅហើយ វាធ្វើស្អាតៗពីស្រុកគេមករួចហើយ គ្មានដឹងថាឡានហ្នឹងបុកទេ ហើយថតបង្ហោះមកឲ្យយើងឃើញថាឡានស្អាតៗណាស់។
នេះហើយគេហៅថាឡានជជុះពីស្រុកគេមកស្រុកខ្មែរ ទោះស្អាតយ៉ាងណាក៏ជាឡានជជុះ។ សុខ ជា បញ្ជាក់ថា ឡាន បាឡែន ព្រូស ហៃឡិនដឺ ឆ្នាំ ២០០២ ២០០៣ ២០០៤ ២០០៥ បើនិយាយទៅឡានជិះស្រុកគេ ជិត ២០ ឆ្នាំទៅហើយ គ្មានទេឡាន ទឹកថ្នាំស្អាត គ្មានទេទឹកថ្នាំស្រីុន បើគេបាញ់ពីស្រុកគេមកហើយគឺស្អាតហើយមិនបាច់សាញនឹងថ្នាំទេ គ្រាន់បើជាងបាញ់ទឹកថ្នាំនៅខ្មែរ។ សុខ ជា ផ្តាំថា បើទិញឡានរើសពេក មិនបានឡានជិះទេភាគច្រើន បើជ្រុលថាទិញហើយមិនបាច់ហៅអ្នកសុីកំមុយហ្យុងទៅច្រើនដែរ ឲ្យតែខាងការ៉ាស់គេធានាឲ្យទៅបាន។ ចង់បានឡានថោកតែហៅអ្នកសុីទៅជាមួយយ៉ាងណាក៏មិនបានឡានថោកដែរ។
ប្រភព៖http://www.tamdan.life/?p=832


















