តោះ !មកស្គាល់កូនៗ របស់ឧកញ៉ា គិត ម៉េង និងស្រីតូច ចំណាន សុទ្ធតែស្អាតៗទាំងអស់!
នេះយោងតាមប្រភពពីហ្វេសប៊ុករបស់បុរសម្នាក់ឈ្មោះ Ramady Moun ក៏បានបង្ហាញឱ្យដឹង ពីកូនប្រុសស្រីរបស់អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវ ម៉ៅ ចំណាន ទាំង៤នាក់ ដែលសុទ្ធតែមានមុខមាត់គួរឱ្យស្រលាញ់ ហើយថែមទាំងមានថ្ពាល់ខួចស្អាតទៀត។
នៅលើហ្វេសប៊ុក បានរៀបរាប់ទាំងស្រុងដូច្នេះថា៖
«តើបងប្អូនស្គាល់ឈ្មោះកូនប្រុស កូនស្រី សំណព្វចិត្តរបស់អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវ ម៉ៅ ចំណាន ទាំងបួនដែរឫទេ? កូនប្រុសច្បងឈ្មោះ គិត ស៊ូឡា (Kith Sula) កូនស្រីទីពីរ ឈ្មោះ គិត ស៊ូរៀរង្សី (Kith Suria Raingsey) កូនស្រីទី៣ ឈ្មោះ គិត ស៊ូណាវីនទេវី (Kith Sunawin Tevy) និងកូនប្រុសពៅឈ្មោះ គិត ស៊ូឡុង (Kith Suloong)។
លោកជំទាវ ម៉ៅ ចំណាន គិតម៉េង មិតត្រឹមតែជាមេផ្ទះដ៏ល្អម្នាក់ ដែលបានមើលថែទាំកូនៗទាំងបួន និងអ្នកឧកញ៉ា គិត ម៉េង ប៉ុណ្ណោះទេ លោកជំទាវក៏ជាអ្នកជំនួញម្នាក់ទទួលបានជោគជ័យក្នុងមុខរបរជាច្រើន ហើយបច្ចុប្បន្ននេះលោកជំទាវក៏ជាអគ្គនាយករង (COO) របស់ធនាគារឯកទេសវីងដែរ»។
ទស្សនារូបភាពកូនប្រុសស្រី របស់ឧកញ៉ា គិត ម៉េង និងលោកជំទាវ ម៉ៅ ចំណាន ដូចខាងក្រោមនេះ៖





