បុរសម្នាក់បានដើរឆ្លងកាត់ដំរី, គាត់ក៏បានឈប់ភ្លាមហើយក្រទ្បេកមើលដំរីទាំងនោះ។ គាត់ឆ្ងល់ហេតុអ្វីបានជាគេយកចំណងមកចងជើងដំរីខាងមុខបែបនេះ, ដោយមិនបានប្រើច្រវ៉ាក់ ឬក៏ទ្រុងសំរាប់ដាក់ដំរីទាំងនេះទេ។ វាជាការពិតណាស់ដែលដំរីអាចផ្តាច់ ចំណងខ្សែពួរគ្រប់ពេលវេលា, តើមានហេតុផលដែលដំរីមិនអាចផ្តាច់ចំណងខ្សែពួរនោះបាន?
ភ្លាមៗនោះ គាត់ក៏បានឃើញគ្រូបង្វិកមា្នក់នៅក្បែនោះហើយក៏បានសួរ “ហេតុអ្វីបានជាដំរីទាំងនេះមិនរត់គេច”?
គ្រូបង្វឹកបាននិយាយថា, នៅពេលដែលដំរីទាំងនោះនៅតូច ពួកយើងបានយកចំណងមកចងជើងដូចមេរបស់វាដែរ។ ដូច្នេះនៅពេលដែលពួកវាធំឡើង ពួកវានៅតែគិតថា ពួកវាមិនអាចផ្តាច់ចំណងនេះបាន។ ហើយពួកគេមិនដែលព្យាយាមរត់គេចទ្បើយ។
គ្រូបង្វឹកបាននិយាយថា, នៅពេលដែលដំរីទាំងនោះនៅតូច ពួកយើងបានយកចំណងមកចងជើងដូចមេរបស់វាដែរ។ ដូច្នេះនៅពេលដែលពួកវាធំឡើង ពួកវានៅតែគិតថា ពួកវាមិនអាចផ្តាច់ចំណងនេះបាន។ ហើយពួកគេមិនដែលព្យាយាមរត់គេចទ្បើយ។
បុរស់នោះមានការភ្ញាក់ផ្អើល ដោយហេតុថា ដំរីទាំងអស់នេះអាចផ្តាច់ចំណងគ្រប់ពេលវេលា ប៉ុន្តែដោយសារពួកគេគិតថាពួកគេមិនអាច ទើបពួកគេនៅតែជាប់ចំណងទៅណាមិនបានជារៀងរហូត។
តើមានមនុស្សប៉ុន្មាននាក់ ដែលបណ្តោយអោយជីវិតនៅជាប់គាំង ដោយគិតថាអ្នកមិនអាចធ្វើបាន ព្រោះតែភាពបរាជ័យកន្លងមក ដូចសត្វដំរីនេះ?
ប្រភព៖https://rosemag.net/1776
