ភ្នំពេញៈ លោក ហេង ឡុង ដែលជាស្វាមីរបស់អ្នកនាង ចន ច័ន្ទលកិ្ខណា ដែលត្រឡប់មកពីនាំអំណោយមនុស្សធម៌របស់មូលនិធិចាស់ជរាជូនលោក តា សេក សឿន វីរៈសិល្បករ ក៏បានបង្ហោះវីដេក្នុងគណនីហ្វេសប៊ុកទាំងតក់ក្រហល់។ ដោយប្រកាសថា ហ្វេសប៊ុកនាយ ពែក មី ត្រូវបានមនុស្សអាក្រក់លូច ហែកចូល បាត់ហើយ ។ ពែក មី កំពុងមានទុកជាទំនង។
ក្នុងវីដេអូផ្សព្វផ្សាយជូនដំណឹង ដែលហ្វេសប៊ុកនាយ ពែក មី ត្រូវបានគេហែកចូលនោះ លោក ហេង ឡុង និយាយបែបលេងសើចផងដែរថា បើប្រពន្ធលែងចោល ក៏មិនស្មើរ ហេ្វសប៊ុក ដែលត្រូវគេលូចទៅបាត់ដែរ»។
ខណៈនោះ នាយ ពែក មី ក៏បានបង្ហាញការសោកស្តាយ គ្រាដែលហ្វេសប៊ុកលោក ត្រូវគេហែកចូលនោះថា ហេ្វសប៊ុកខ្ញុំ ពិតជាមានតម្លៃខ្លាំងណាស់ព្រោះថា រាល់ការងារក្នុងសង្គម ច្រើនណាស់ដែលទាក់ទងទៅនឹងសង្គម» ។ នាយ ពែក មី បានបញ្ជាក់ទៀតថា «បើជាមានករណី មានហ្វេសប៊ុក ខ្ញុំផ្ញើរសារទៅខ្ចីលុយឬករណីអី ផ្សេង សូមកុំឲ្យសោះ»។









