កាលខ្ញុំនៅជានិស្សិតឆ្នាំទី3
ខ្ញុំក៏ត្រូវឈប់រៀនហើយបង្ខំចិត្តទៅធ្វើការដោយសាខ្វះលុយ
ខ្ញុំខំធ្វើការរហូតតែមិនសូវបានប្រាក់ខែថ្លែព្រោះគ្មានសញ្ញាបត្រ
ខ្ញុំខំធ្វើការ13ឆ្នាំលុយបានតែមួយចាយនឹងសល់បន្តិចបន្តួច
ថ្ងៃមួយខ្ញុំក៏សម្រេចចិត្តយកប្រពន្ធដោយមិនបានរៀបការអ្វីឡើុយនាងជាអ្នកភូមិជាមួយខ្ញុំ
ហើយរៀនអត់ចប់ដូចគ្នា ប្រាក់ខែយើងបានតិចដូចគ្នា
តែពួកយើងខំសន្សំរហូតសស់លុយមួយចំនួន
ក្រោយមកក៏មានមិត្តភក្ដិម្នាក់មកបបួលខ្ញុំរកសុីដាក់ទុនទិញផ្លៃឈើលក់
តែការរកសុីមួយនេះក៏បរាជ័យ ហើយខាតដើមប៊ិះតែនឹងរលំ ហើយយើងជិតអស់លុយ
ប្រពន្ធខ្ញុំពិបាកចិត្តពេកក៏ធ្លាក់ខ្លួនឈឺ។
ខ្ញុំអត់មានលុយមើលថែនាងឡើយ ខ្ញុំអាណិតប្រពន្ធណាស់
ក៏សម្រេចចិត្តទៅខ្ចីលុយបងប្រុស
តែបងថ្លៃមិនព្រមអោយបងប្រុសខ្ញុំក៏ខ្លាចប្រពន្ធ
ខ្ញុំយំអង្វថាប្រពន្ធខ្ញុំយ៉ាប់ខ្លាំងហើយតែគេមិនខ្វល់
ខ្ញុំក៏រត់ទៅខ្ចីលុយមិត្តភក្ដិម្នាក់បន្តិចៗ
ក៏គ្រប់ចំនួនយកប្រពន្ធទៅព្យាបាល ចាប់ពីថ្ងៃនេះទៅខ្ញុំសន្យានឹងខ្លួនឯងថា
នឹងមិនអោយប្រពន្ធពិបាកទៀត
ខ្ញុំសុខចិត្តបន្តទៅលក់ផ្លែឈើម្នាក់ឯងថ្ងៃខ្លះខាតថ្ងៃខ្លះបាន ពេលខ្លះអត់បាយ
តែមិនអោយប្រពន្ធធ្វើឡើយ។
ខ្ញុំខំធ្វើរហូតដល់ការចែកចាយផ្លែឈើរបស់ខ្ញុំចាប់ផ្ដើមរីកចំរើនម្ដងបន្តិចៗ
រហូតដល់ការរកសុីរបស់ខ្ញុំរីកចំរើនខ្លាំង
ទំនិញផ្លៃឈើរបស់ខ្ញុំចាប់ផ្ដើមបំបែកសាខាជាច្រើនជីវភាពខ្ញុំកាន់តែប្រសើជាងមុន
ប្រពន្ធខ្ញុំក៏សប្បាយចិត្ត ហើយសាច់ឈាមភ្លឺថ្លា ហើយ10ឆ្នាំកន្លងផុតទៅ
ខ្ញុំនឹងប្រពន្ធក៏បើកឡានទៅលេងស្រុកកំណើត
ភ្លាមនោះបងថ្លៃខ្ញុំលឺដំណឹងភ្លាមក៏អញ្ចើញខ្ញុំទៅញាំបាយផ្ទះ
ខ្ញុំអត់ទៅក្រោយមកក៏អោយកូនប្រុសមកហៅទៀត នឹងខលមក ខ្ញុំក៏និយាយថា
មានអីនិយាយត្រង់ៗមក គាត់ក៏ញញឹមស្ញេញហើយថា
កូនបងវារៀនមិនសូវចេះទើបចង់ពឹងអោយយកវាទៅធ្វើការនៅទីក្រុងផងជួយយឹតយោងវាផង
ខ្ញុំក៏និយាយថា ខ្ញុំចង់និយាយជាមួយបងប្រុស បងប្រុសមកដល់គាត់សុំទោសខ្ញុំ
ហើយនិយាយថាកាលនោះបងចង់ជួយឯងដែរតែបងថ្លៃឯងមិនព្រមខ្លាចឯងគ្មានលុយសង
ឯងលើកលេងទោសអោយបងផង ។
ខ្ញុំក៏និយាយថា ខ្ញុំគ្មានគុំគួនអ្វីនឹងបងទេ
បញ្ហាប៉ុន្នឹងវាមិនមែនជារឿងអ្វីដែលយើងត្រូវមកស្អប់បងប្អូនបង្កើតទេ
ព្រោះយើងមានតែបងប្អូនពីនាក់ កំព្រាតាំងពីតូចមកជាមួយគ្នា
យើងផឹកស្រាជួយគ្នាអស់ជាច្រើនដបជជែកគ្នាទល់ភ្លឺ
ហើយពេលខ្ញុំត្រលប់ទៅទីក្រុងវិញក៏យកកូនប្រុសរបស់គាត់ទៅធ្វើការនៅក្រុមហ៊ុនមួយដែលល្អសមរម្យជាមួយមិត្តភក្ដិរបស់ខ្ញុំ
ការជួយមនុស្សវាជារឿងសំខាន់ ខ្ញុំមិនដែលប្រកាន់ទេ
អ្វីដែលខ្ញុំអាចជួយបានគែខ្ញុំជួយ
ព្រោះពេលស្លាប់ទៅគឺយើងមិនអាចយកអ្វីទៅបានឡើយ
ជួយមនុស្សនៅពេលជួបបញ្ហាគឺបានបុណ្យច្រើនណាស់បងប្អូនថាចឹងអត់..?
ប្រភព៖http://tv2fb.net/archives/6219



