ជួយ share ចែកគ្នាដឹងផង!! អាហារ ៣ប្រភេទ លាងសំអាតក្រពះ មិនបាច់អស់លុយទិញថ្នាំ


ការសម្អាត​ពោះវៀន​គឺ​ផ្អែក​ទៅលើ​ជំនឿ​ពី​បូរាណ​មួយ​ដែល​និយាយថា សាច់ និង​អាហារ​ផ្សេងៗ​ដែល​មិន​រំលាយ​បណ្តាល​ឲ្យ​កើនឡើង​ជាតិ​រំអិល​ក្នុង​ពោះវៀនធំ​។ ដូច្នេះ​ជាតិពុល​នឹង​បង្កើតឡើង​តាមរយៈ​ជាតិ​រំអិល​ទាំងនេះ​ចូលទៅ​ក្នុង​ចរន្តឈាម រហូត​ដល់​បំពុល​រាងកាយ​ទៅជា​អាការៈ អស់កម្លាំង ឈឺក្បាល ស្រក​ទម្ងន់ និង​គ្មាន​កម្លាំងកំហែង​។
​ការបង្កើន​ការ​ញ៉ាំ​អាហារ​សម្បូរ​ជាតិ​សរសៃ​រលាយ និង​មិន​រលាយ​អាច​ជួយ​ដោះស្រាយ​បញ្ហា​ក្រពះ​ពោះវៀន​បាន​ច្រើន​ដូចជា ការ​ទល់លាមក មហារីក​ពោះវៀនធំ​ចុង​ពោះវៀនធំ និង​បញ្ហា​ក្នុង​ពោះវៀនធំ​ផ្សេងៗ​ទៀត​។ ជាតិ​សរសៃ​ដែល​គួ​រញ៉ាំ​រាល់ថ្ងៃ​គួរតែ​ពី ២០ ទៅ​៣៥​ក្រាម​។​។

យ៉ាងណាមិញ បើសិន​ជា​អ្នក​ចង់​លាង​សម្អាត​ពោះវៀនធំ​តាម​បែប​ធម្មជាតិ ចូរ​ជ្រើសរើស​អាហារ​ទាំងបី​នេះ​ទៅ​៖​

ផ្លែ​ប៉ោម​

​ជាតិ​សរសៃ​ដ៏​ច្រើន​ក្នុង​ផ្លែ​ប៉ោ​ម គឺជា​ជីវជាតិ​ដ៏​សំខាន់​ក្នុង​ការជំរុញ​ដល់​សុខ​ភាព​នៃ​ការរំលាយ​អាហារ​។ ផ្លែ​ប៉ោម​សម្បូរ​ជាតិ​សរសៃ​ដែល​អាច​កម្ចាត់​ចោល​នូវ​កាក​សំណល់ និង​សម្បូរ​ទៅ​ដោយ​ជាតិ Pectin ដែល​អាច​ជួយ​ថែរក្សា​បាក់តេរី​ល្អៗ​ក្នុង​ពោះវៀន តែ​កំចាត់​ជាតិពុល​ពី​ក្នុង​ពោះវៀន​ទៀត​។


ផ្លែ​ប័រ​

​ផ្លែ​ប័រមិន​ខុសពី​ផ្លែ​ប៉ោម​ឡើង​គឺ​សម្បូរ​ជាតិ​សរសៃ​ទាំង​រលាយ និង​មិន​រលាយ ហើយ​ល្អ​បំផុត​សម្រាប់​ជំរុញ​ដល់​សុខភាព​ពោះវៀន និង​លាង​សម្អាតិ​ពោះវៀនធំ ព្រមទាំង​កាត់​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​មហារីក​ពោះវៀនធំ​ទៀត​។


អាហារ​សម្បូរ​ជាតិ​ក្លរ៉ូ​ហ្វីល​

​ស្ពៃ​ស្ពីណា​ច ឃិន​ឆាយ និង​ស្ពៃក្តោប​សុទ្ធតែ​សម្បូរ​ទៅ​ដោយ​ជាតិ​ក្លរ៉ូ​ហ្វីល​ដែល​រលាយ​ក្នុង​ខ្លាញ់ តែ​វា​នឹង​ភ្ជាប់​ខ្លួន​ទៅ​នឹង​ជញ្ជាំង​សរសៃឈាម​សម្រាប់​ទប់ស្កាត់​ការលូតលាស់​របស់​បាក់តេរី​បង្ក​រោគ​ក្នុង​ពោះវៀន​ធំ និង​ជួយ​ឲ្យ​ភ្នាស​ក្នុង​ផ្លូវ​រំលាយ​អាហារ​ជា​ពី​ការ​មាន​របួស​ផ្សេងៗ​ទៀត​៕


ប្រភព៖konpov.com